Connect with us

ព័ត៌មានជាតិ

រយៈ៥ថ្ងៃ កងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំង ដូសជំរុញ ជូនពលរដ្ឋនៅភ្នំពេញ បានជាង២១ម៉ឺននាក់ហើយ

បានផុស

នៅ

ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ បានចំនួនជាង ២១ម៉ឺននាក់ហើយ ក្នុង​រយៈពេល​៥​ថ្ងៃ​កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមការងារ​នេះ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ (​ដូ​ស​ទី​៣) ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១១ ខែតុលា កន្លងទៅ ដោយមាន​៦​ខណ្ឌ ក្នុងនោះ​រួមមាន​៖ ខណ្ឌមានជ័យ​, ដង្កោ​, កំបូល​, ពោធិ៍​សែន​ជ័យ​, ឫស្សីកែវ​, ទួលគោក និង​ខណ្ឌ​សែន​សុខ ចំនួន ១​សង្កាត់​ផងដែរ​។ យោងតាម​របាយការណ៍​បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​នេះ ក្រុមការងារ​ចាក់​វ៉ាក់សាំង​ក្រសួងការពារជាតិ ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​សរុប ២១៣,៥៩០​នាក់ ក្នុងនោះ​មាន​ស្ត្រី ១១៣,១៥៨​នាក់​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ និង​ជានា​យក​ប្រតិបត្តិ​ចាក់​វ៉ាក់សាំង​ក្រសួងការពារជាតិ បាន​ថ្លែង​ប្រាប់ថា ដំណើរ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ ដំណើរការបាន​ល្អប្រសើ​រ​ទៅតាម​គ្រោងទុក​ មិនមាន​ឧបសគ្គ​អ្វី​ច្រើន​នោះឡើយ​។ លោក​បាន​កត់សម្គាល់ឃើញ​ដែរ​ថា ប្រជាពលរដ្ឋ​បាន​ចូលរួម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​យ៉ាង​សស្រាក់សស្រាំ​។ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ នៅតែ​បន្ត​អំពាវនាវ​ប្រជាពលរដ្ឋ​ទោះបី​រវល់​អ្វី​ក៏ដោយ ត្រូវតែ​ឆ្លៀត​ទៅ​ចាក់​ដូ​ស​ជំរុញ​ឱ្យបាន​គ្រប់គ្នា ដើម្បី​បាន​កងការពារ​សុខភាព​កាន់តែ​ប្រសើរ​ពី​មេរោគ​កូ​វីដ​-១៩​។

​សូម​បញ្ជាក់ដែរថា សម្រាប់​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដោយ​កងទ័ព​នេះ គឺ​កងទ័ព​ចាក់​តែ​ពលរដ្ឋ​ដែល​បាន​ចាក់​ដូ​ស​ទី​១ និង​ទី​២ ជាមួយ​កងទ័ព​តែប៉ុណ្ណោះ ហើយ​មាន​គម្លាត​ពី​ដូ​ស​ទី​២​មក រយៈពេល​យ៉ាងតិច​បំផុត ៤​ខែ​។ ឯកសារ​ដែល​តម្រូវ​សម្រាប់​ភ្ជាប់​ទៅ​ចាក់​ដូ​ស​ជំរុញ​ទី​១ គឺ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ បើ​មិនទាន់បាន​ប័ណ្ណ​ត្រូវ​ភ្ជាប់​ទៅជា​មួយ​លិខិត​ទម្រង់​ចាក់​វ៉ាក់សាំង​កាលពី​ដូ​ស​ទី​១ និង​ទី​២​។

​ក្នុងនោះ​បើ​ប្រជាពលរដ្ឋ​បាត់​ប័ណ្ណ ឬ​បាត់​លិខិត​ទម្រង់​ចាក់​វ៉ាក់សាំង គឺអាច​រាយការណ៍​ជូន​ក្រុមការងារ​ផ្ទាល់​នៅ​ទីនោះ ហើយ​ក្រុមការងារ​នឹង​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជាមួយ​ប្រព័ន្ធ​។ បើ​រកឃើញ​មាន​ព័ត៌មាន​នៅក្នុង​ប្រព័ន្ធ គឺ​ក្រុមការងារ​នឹង​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​ជូន និង​រៀបចំ​ធ្វើ​ប័ណ្ណ​ជូន​ឡើងវិញ​ផងដែរ​៕​

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២៤ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម