ព័ត៌មានជាតិ
ឃាត់ខ្លួនយុវជនម្នាក់ ដែលបានរួមភេទជាមួយក្មេងស្រី អាយុក្រោម ១៥ ឆ្នាំ
យុវជនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ចុះឃាត់ខ្លួនយកមកសាកសួរ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹង ពីអាណាព្យាបាលក្មេងស្រីរងគ្រោះ ដែលបានចោទប្រកាន់ថា បានរួមភេទជាមួយកូនស្រីរបស់ខ្លួន។

ការឃាត់ខ្លួននេះដោយមានការអនុញ្ញាតពីឯកឧត្តមស្នងការ សាត គឹមសាន និងដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា កែវ សុជាតិ បានធ្វើឡើងនៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោ ង ១ និង ២០នាទី នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ ដំបង ។
តាមពាក្យបណ្តឹងគឺបានបញ្ជាក់ថា ក្មេងស្រីដែលជាអនីតិជនអាយុក្រោម ១៥ឆ្នាំ គឺនៅផ្ទះម្នាក់ឯង ហើយក៏បានទូរស័ព្ទឲ្យជនសង័្សយឈ្មោះ រ .ស.ធ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ ទិញរបស់មកឲ្យញុាំ នៅពេលនោះគឺភាគីខាងប្រុសក៏បានរួមភេទជាមួយក្មេងរហូតបានសម្រេច ប៉ុន្តែត្រូវបានបងប្អូនខាងក្មេងស្រីមកទាន់ក៏បានចាប់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ច។

សមត្ថកិច្ចនគរបាលស្រុកថ្មគោល បានសម្រេចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរបស់អាណាព្យាបាល ដោយបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយ ក្នុងការអនុវត្តតាមច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


