ព័ត៌មានជាតិ
ឃុំខ្សាយខ មានកុមារអាយុក្រោម ២ ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដ-១៩ បន្តទទួលសាច់ប្រាក់រាជរដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់របស់នាយកដ្ឋានសុខុមាលភាពសង្គម បានបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាកំពុងតែរាតត្បាតដោយជំងឺដ៏កាចសាហាវកូវីដ-១៩ រាជរដ្ឋាភិបាល នៅតែបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និងគ្រួសារក្រីក្រងាយរងគ្រោះ តាមរយៈនាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះឃុំខ្សាយខ ស្រុកពាមជរ ខេត្តព្រៃវែង។ នេះជាការលើកឡើងរបស់ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងកិច្ចជួបពិភាក្សាក្រុមការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំនិងគ្រួសារស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងឃុំខ្សាយខ ស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីវាយតម្លៃកម្មវិធីដ៏មានសារៈសំខាន់នេះនាថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១។

លោក ឈួរ សុបញ្ញា បានបញ្ជាក់ថា ដោយមើលឃើញការលំបាករបស់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និងជនងាយរងគ្រោះរួចមក លោកបានសហការជាមួយមន្ទីរសង្គមកិច្ចខេត្តកែបដើម្បីបន្តកិច្ចការជាចម្បងនេះ។ ជាក់ស្ដែងថ្ងៃនេះ ក្រុមការងារ បានចុះពិនិត្យការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងឃុំខ្សាយខ ស្រុកពាមជរ ខេត្តព្រៃវែង ដែលកំពុងតែជួបការលំបាកលើជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់មុននេះថា ដំណើរការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល នឹងជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី ៦ លើកទី ២ បានអនុវត្តចាប់ពីថ្ងៃទី ២៥ ខែសីហា ដល់ ២៤ ខែកញ្ញា ឆ្នាំ ២០២១ គឺមានរយៈពេល ១ ខែរួចរាល់ហើយៗពេលនេះ បន្តជុំទី ៦ លើកទី ៣ ទៀត។
សេចក្ដីជូនដំណឹង បានបន្ថែមថា កិច្ចការនេះ នឹងត្រូវអនុវត្តតាមនីតិវិធីចំនួន ១០ ចំណុចសំខាន់ៗដូចខាងក្រោម ៖
ទី១.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ៤ ជុំ និងជុំទី ៥ ទី ៦ លើកទី ១ ទី ២ រួចហើយ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយ ដោយមិនតម្រូវឲ្យមកសាលាឃុំ សង្កាត់ សាជាថ្មីទៀតទេ។
ទី២.ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌មានជុំទី ១១ ទាំងអស់ នឹងត្រូវផុតសុពលភាព នៃការប្រើប្រាស់ប័ណ្ណចាស់ហើយដោយជំនួសមកវិញដោយប័ណ្ណជុំទី ១៤ វិញ។
ទី៣. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានប័ណ្ណសមធម៌មានជុំទី ១១ ដែលបានជាប់បន្តទៅជុំទី ១៤ ត្រូវយកប័ណ្ណថ្មី ដែលផ្តល់ដោយរដ្ឋបាល ឃុំ-សង្កាត់ ដើម្បីយកទៅបើកសាច់ ប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងដូចធម្មតា ដោយមិនតម្រូវឲ្យទៅផ្ទៀងផ្ទាត់ឡើងវិញនៅតាម ឃុំ សង្កាត់ នោះទេ លើកលែងតែគ្រួសារដែលជាប់ថ្មីនៅជុំទី ១៤ ត្រូវទៅផ្ទៀងផ្ទាត់នៅតាម ឃុំ សង្កាត់ ជាមុនសិន មុនទៅបើកប្រាក់នៅតាមបញ្ជរវីង។

ទី៤.ករណីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌មានជុំទី ១១ មិនបានជាប់នៅក្នុងជុំទី ១៤ បន្តទៀត តែបានផ្ទៀងផ្ទាត់រួចហើយនៅតាមឃុំ សង្កាត់ និងមានលុយនៅសល់ ក្នុងគណនីរបស់ខ្លួននោះ អ្នកទទួលផលនៅអាចប្រើប្រាស់ប័ណ្ណជុំទី ១១ ដើម្បីដកប្រាក់ដែលនៅសល់នោះនៅគ្រប់បញ្ជរវីងបាន តែអ្នកទទួលផលនោះមិនបានទទួលការឧបត្ថម្ភបន្តទៀតនោះទេ។
ទី៥.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ៤ ជុំ និងជុំទី ២ លើកទី ១ រួចហើយ លើកលែងតែជុំទី ១១ ដែលមិនបានជាប់ជុំទី ១៤ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយដោយមិនតម្រូវឲ្យមកសាលាឃុំ សង្កាត់ សាជាថ្មីទៀតទេ។
ទី៦.ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌មានសុពលភាព ហើយមិនទាន់បានផ្ទៀងផ្ទាត់ទាំង ៤ ជុំ និងគ្រួសារក្រីក្រ ដែលទើបទទួលបានប័ណ្ណសមធម៌ថ្មី សូមអញ្ជើញទៅផ្ទៀងផ្ទាត់នៅសាលា ឃុំ សង្កាត់ ណាមួយ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ក្នុងជុំទី ៦ លើកទី ៣ នេះ។
ទី៧.ពេលទៅបើកប្រាក់ឧបត្ថម្ភជុំទី ៦ លើកទី ៣ នៅតាមបញ្ជរវីង តម្រូវឲ្យអ្នកទទួលផលត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗផងដែរ ពិសេសប័ណ្ណសមធម៌ដែលនៅមានសុពលភាព និងត្រូវចងចាំលេខកូដសម្ងាត់។
ទី៨.ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំ សង្កាត់ ឬមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត។
ទី៩.ក្នុងករណីប្រជាពលរដ្ឋ ឬសាធារណជន ពិនិត្យឃើញភាពមិនប្រក្រតីណាមួយក្នុងការអនុវត្តកម្មវិធី ឬដកសាច់ប្រាកមិនបាននៅតាមបញ្ជរវីងណាមួយនោះ សូមសាធារណជន និងអ្នកទទួលផលទាំងអស់ ធ្វើការទំនាក់ទំនងជាមួយអ្នកកាន់កម្មវិធីនៅតាមឃុំ សង្កាត់ ឬនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬមន្ទីរផែនការ រាជធានី ខេត្តនីមួយៗ។
ទី១០. សូមគ្រួសារក្រីក្រ និងងាយរងគ្រោះ ទាំងអស់ គោរពនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការ ៣ កុំ ៣ ការពារ នៅគ្រប់ទីកន្លែង៕
អត្ថបទ ៖ វិមាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


