Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ៥៨នាក់ ត្រូវកម្លាំងចម្រុះការពារព្រំដែន ឃាត់ខ្លួន​ក្នុងនោះរកឃើញមេខ្យល់ម្នាក់

បានផុស

នៅ

លោក​វរសេនីយ៍ឯក​ ម៉​ង់ ស៊ី​ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានឲ្យដឹងថា ការឃាត់ខ្លួន ពលករ៥៨នាក់ ដែលមានបំណងលួចឆ្លងដែនខុសច្បាប់នោះធ្វើឡើង កាលពីថ្ងៃទី១៦ ខែតុលាកន្លងទៅ​ថ្មីៗ​នេះ​ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​បឹងរាំង​ ស្រុក​កំរៀង​ ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បញ្ជាក់​បន្តថា ការទប់ស្កាត់​ពលករ​ខុសច្បាប់​ខាងលើនេះ ​នូវ​ខ​ណៈ​ដែល​កម្លាំង​ការពារ​ព្រំដែន​លេខ​៨១៩ ​បាន​សហការ​ជាមួយ​កងកម្លាំង​កងពល​ល​ពល​តូច​ថ្មើ​រជើង​លេខ​៥៣​កម្លាំង​វរៈ​លេខ​៥០៤​ ដែល​ឈរជើង​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​បឹងរាំង ​ស្រុក​កំរៀង​ ខេត្តបាត់ដំបង​ ដោយមាន​ការចូល​រួមសហកា​រ​ជាមួយ​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​ថៃ​ផងដែរ​។ បាន​ចុះ​ប្រតិបត្តិ​ការត្រួតពិនិត្យ​តាម​បន្ទាត់​ព្រំដែន​ ហើយ​ប្រទះឃើញ​ក្រុម​ពលករ​ទាំងនោះ​ ក៏​ធ្វើការ​ឃាត់ខ្លួន​ត្រង់ចំណុច​ភូមិសាស្ត្រ​ខាងលើ​ជាប់​ព្រំប្រទល់​គ្នា​ បាន​បង្ក្រាប​ទប់ស្កាត់បាន​ទាន់ពេល​ទៅលើ​ប្រជាពលរដ្ឋ​ជា​ពលករ​ ដែល​លបលួច​ឆ្លងដែន​ពី​ប្រទេស​កម្ពុជា​ចូលទៅក្នុង​ប្រទេស​ថៃ​ ដោយ​ខុសច្បាប់​បាន​ចំនួន​៥៨​នាក់​ ក្នុងនោះ​មាន​ស្រី្ត​ចំនួន​២០​នាក់​ និង​កុមារ​ចំនួន​០៥​នាក់​ផងដែរ​។

​ក្នុងចំណោម​ពលករ​ខាងលើ ​សមត្ថកិច្ច​បានធ្វើ​ការឃាត់ខ្លួន​មេខ្យល់​ម្នាក់ ​ដែលជា​អ្នក​នាំ​ពួកគាត់​ទាំងអស់គ្នា​ ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅក្នុង​ប្រទេស​ថៃ​ដែល​ពេលនេះ​ នគរបាល​វរៈ​ព្រំដែន​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​រួចរាល់​ហើយ​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម