ព័ត៌មានជាតិ
សមត្ថកិច្ចបំភ្លឺថា គ្មានករណីចងខ្សែភ្លើង កាត់ទទឹងថ្នល់នៅផ្លូវ៩០៧ ដើម្បីប្លន់យកម៉ូតូនោះទេ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលានេះ បានចេញសេចក្ដីបំភ្លឺ និងបដិសេធចំពោះគណនីហ្វេសប៊ុកមួយឈ្មោះ Chan Sambok ហើយបានផ្សព្វផ្សាយព័ត៌មានមិនពិតថា «ជិតវត្តទួលអស់លោក យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្រុមក្មេងពាលបានចងខ្សែភ្លើងកាត់ទទឹងផ្លូវ៩០៧ ដើម្បីសម្លាប់យកម៉ូតូ» និងមានអ្នកលេងបណ្តាញសង្គមមួយចំនួន យកព័ត៌មាននេះទៅផ្សាយ និងចែករំលែកបន្ត ដោយពុំបានដឹងអំពីរឿងហេតុច្បាស់លាស់។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានអំពីករណីនេះភ្លាម សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានស្រាវជ្រាវដល់ទីតាំងជាក់ស្តែង នឹងបានបញ្ជាក់ថា តាមពិតមិនមែនជាករណីចងខ្សែភ្លើងកាត់ទទឹងថ្នល់ ប្លន់យកម៉ូតូនោះទេ តែជាប្រភេទខ្សែភ្លើង (ខែ្សអ៊ីនធើណេត) ដែលដាច់ធ្លាក់មួយចំហៀងចុះក្រោមក្បែរផ្លូវ ហើយទីតាំងខាងលើស្ថិតនៅ មុខរោងចក្រអគ្គីសនី ផ្លូវលេខ៩៩ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បន្ទាប់មកទៀត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងអញ្ជើញឈ្មោះ ច្រឹង សុមនោ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះលេខ៧F ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីធ្វើការបំភ្លឺ និងចង្អុលបង្ហាញកន្លែងកើតហេតុ ដែលជាអ្នកជិះម៉ូតូទាក់ខ្សែភ្លើងផ្ទាល់។
បុរសរូបនេះបានប្រាប់ថា នៅយប់ម៉ោង១ និង០០នាទី កណ្តាលអាធ្រាត្រ រូបខ្លួនបានជិះម៉ូតូម្នាក់ឯង ចេញពីផ្ទះមិត្តភ័ក្ត្រនៅបុរីលឹមឈាងហាក់ ដោយជិះម៉ូតូត្រឡប់ទៅផ្ទះវិញតាមផ្លូវលេខ៩៩ (មិនមែនលេខ៩០៧នោះទេ) ពេលធ្វើដំណើរដល់ចំណុចខាងលើ មានខ្សែភ្លើងមួយសសៃរដែលដាច់ធ្លាក់ពីបង្គោល ធ្លាក់មកក្រោមបានទាក់ក តែពុំបានដួលម៉ូតូទេ បណ្តាលឲ្យស្នាមនៅនឹងក រួចក៏បានជិះម៉ូតូបន្តទៅផ្ទះទៅទៀត។
តាមការបំភ្លឺរបស់សន្តិសុខឈ្មោះ រស់ គ្រី ភេទប្រុស អាយុ៥២ឆ្នាំ ដែលជាសន្តិសុខយាមរោងចក្រអគ្គីសនី ចម្ងាយពីចំណុចខាងលើប្រហែល ១០ម៉ែត្រ បានប្រាប់ថា ខ្សែភ្លើងនៅចំណុចខាងលើ បានដាច់ធ្លាក់ចុះក្រោមក្បែរផ្លូវ ដោយសារឡានដឹកទំនិញ បើកទាក់ដាច់ប្រហែលមួយសប្តាហ៍មកហើយ។ ចំណុចខាងលើ ពុំដែលឃើញមានបទល្មើសអ្វីកើតឡើងនោះទេ ហើយបើមានមនុស្សនៅក្បែរចំណុចខាងលើ ក៏សន្តិសុខប្រាប់ឲ្យចេញដែរ ព្រោះជាកន្លែងហាមឃាត់៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


