Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន នឹងជួបក្រុមការងារ WJP ដើម្បីជជែកអំពីការដាក់ពិន្ទុ នីតិរដ្ឋមកលើកម្ពុជា ក្នុងសប្ដាហ៍នេះ

បានផុស

នៅ

ក្នុងសប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ គ្រោងជួបជជែកជាមួយនាយកថ្នាក់តំបន់ និងក្រុមការងារ World Justice Project (WJP) អំពីវិធីសាស្រ្តស្រាវជ្រាវ និងវាយតម្លៃរបស់ពួកគេ មកលើនីតិរដ្ឋរបស់កម្ពុជា។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី១៩ ខែ​តុលានេះថា បើ គ្មានអ្វីប្រែប្រួលទេនោះ លោកនឹងជួបជាមួយក្រុមការងារ World Justice Project ក្នុងសប្ដាហ៍នេះ​ ហើយ​បើ​មានលទ្ធផលបែបណា លោកនឹងជម្រាបជូននៅពេលក្រោយ។

គួររំលឹកថា កាលពី​ថ្ងៃទី​១៤ ខែ​តុលាកន្លងទៅនេះ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project-WJP) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍ ​ស្តី​ពី ​ស​ន្ទស្សន៍​នីតិរដ្ឋ​ប្រចាំឆ្នាំ ២០២១។ ក្នុងរបាយការណ៍នោះ បាន​ចាត់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា នៅលេខរៀងទី ១៣៨ ក្នុងចំណោម​ ១៣៩​ប្រទេសនៅលើពិភពលោក។

លោក ជិន ម៉ាលីន បានលើកឡើងថា លោកមិនយល់ថាតើ World Justice Project ប្រើវិធីសាស្រ្ដបែបណា និង​ផ្អែកលើមូលដ្ឋានអ្វីខ្លះនោះទេ បានជាប្រទេសមួយចំនួន ដែលមានស្ថានភាពនីតិរដ្ឋ និងប្រជាធិបតេយ្យ យ៉ាប់យឺន​ជាងកម្ពុជាផង តែបែរជាបានឈរនៅលេខរៀងល្អជាងកម្ពុជាទៅវិញ។ លោកថា ប្រទេសខ្លះ ជាប្រទេសកុំមុយនីស្ដ ,មិនមានការបោះឆ្នោត, មានគណបក្សតែមួយ, កាន់អំណាចផ្ដាច់ការ, និងដឹកនាំដោយរបបយោធាជាដើម ដែល​ស្ថានភាពនីតិរដ្ឋ និងប្រជាធិបតេយ្យ យ៉ាប់យឺនជាងប្រទេសកម្ពុជាឆ្ងាយណាស់។ ប៉ុន្តែបែរជាទទួលបាន​ចំណាត់ថ្នា​ក់ និងពិន្ទុលើប្រទេស កម្ពុជាទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងបន្តថា «យើងមិនដឹង គេប្រើប្រាស់វិធីសាស្រ្ដរបៀបម៉េច ឬក៏​ផ្អែកទៅលើមូលដ្ឋានអីខ្លះទេ ក្នុងការវាយតម្លៃនេះ ក៏ប៉ុន្តែវាអត់ឆ្លើយតបទៅនឹងស្ថានភាពពិតជាក់ស្ដែង ​ដែលយើង​សង្កេតឃើញ នាពេលបច្ចប្បន្ននេះ»។

បន្ថែមពីលើនេះលោក ជិន ម៉ាលីន បានអះអាងថា នៅក្នុងសប្ដាហ៍នេះ រូបលោកនឹងជួបនាយកថ្នាក់តំបន់ រួមទាំង​ក្រុមការងារ របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project-WJP) ដើម្បីជជែកគ្នា និងស្វែង​យល់​ពីគ្នា ជាពិសេសទៅលើវិធីសាស្រ្ដនៃការស្រាវជ្រាវ និងវិធីសាស្រ្ដនៃការដាក់ពិន្ទុ និងការប្រមូលរបាយការណ៍​ព័ត៌មាន ថាតើពួកគេ បានប្រមូលពីប្រភពណា? ថាតើពួកគេ ធ្វើការស្ទង់មតិយ៉ាងដូចម្ដេច? ថាតើក្រុមគោលដៅ ពួកជ្រើសរើសយ៉ាងដូចម្ដេច? បានជាព័ត៌មាន និងលទ្ធផលចេញមកលម្អៀង និងមិនឆ្លើយតបនឹងស្ថានភាពពិត​ប្រាកដជាក់ស្ដែង។ លោក ជិន ម៉ាលីន សង្ឃឹមថា ក្នុងជំនួបនេះ នឹងអាចយល់ពីគ្នាបានច្រើន អាចសហការគ្នា ហើយអាចទទួលបាន​លទ្ធផលល្អប្រសើរជាងនេះ នៅថ្ងៃខាងមុខ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម