ព័ត៌មានជាតិ
ខេត្តព្រះសីហនុ គ្រោងសាងសង់ប៉មឆ្មាំសមុទ្រចំនួន១២ទីតាំងបន្ថែមទៀតសម្រាប់ជួយសង្គ្រោះភ្ញៀវទេសចរ
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងសាងសង់ប៉មឆ្មាំសមុទ្របន្ថែមចំនួន១២ទីតាំងទៀត ដើម្បីប្រចាំការត្រួតពិនិត្យនិងជួយសង្គ្រោះដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តតាមឆ្នេរសមុទ្រឱ្យបានទាន់ពេលវេលា នៅពេលមានជួបគ្រោះថ្នាក់ណាមួយកើតឡើង។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែតុលា នេះថា « ចំនួនទីតាំងប៉មដែលយើងគ្រោងនឹងសិក្សាសាងសង់មាន១២ទីតាំង។ អីចឹងនៅក្នុងផែនការយើងកំណត់ប៉ុណ្ណឹងសិន ប៉ុន្តែអាចថានឹងមានការប្រែប្រួលអីនោះរង់ចាំកិច្ចប្រជុំឆ្លង តែជាក់សែ្តង១២ហើយទីតាំងប៉មចាស់មាន៤ទីតាំង»។

កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព និងជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់អគ្គិសនី និងសាងសង់ប៉មជួយសង្គ្រោះបន្ថែម នៅតាមបណ្តោយឆ្នេរ ចាប់ពីចំណុចផែ៥០២ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅ។
លោកអភិបាលខេត្ត ក៏ណែនាំឱ្យក្រុមការងារកាយយកគល់ឈើ មែកឈើ និងដុំថ្មចេញឱ្យអស់នៅតាមបណ្តោយឆ្នេរ និងធ្វើការឈូសឆាយខ្សាច់ឱ្យបានរៀបស្មើដើម្បីលើកស្ទួយសោភ័ណភាពឆ្នេរខ្សាច់ និងសម្រាប់ត្រៀមបើកទេសចរ និងសេដ្ឋកិច្ចសង្គមឡើងវិញនៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្រាលជាបន្តបន្ទាប់។

លោក ឃាង ភារម្យ បានបន្តទៀតថា ការចុះកំណត់ទីតាំងដើម្បីកំណត់ទីតាំងដើម្បីយកមកសិក្សាឡើងជាប្លង់នៅទីតាំងនីមួយៗ ហើយត្រូវឌីហ្សាញរោងឆ្មាំសមុទ្រដែលទាមទារឱ្យមានកិច្ចប្រជុំឆ្លងបន្ថែមទៀត។
លោកបានបន្តឱ្យដឹងថា ការបន្ថែមប៉មឆ្មាំសមុទ្រនេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកកម្សាន្តនៅតាមឆ្នេរ ឬចុះហែលទឹកនិងលេងទឹក។
លោកបានបន្ថែមថា « អីចឹងក្នុងករណីដែលយើងមើលទៅថាមានបញ្ហាគ្រោះថ្នាក់ណាមួយគាត់អាចចុះទៅសង្គ្រោះបានទាន់ពេលវេលា»។

ប៉ុន្តែទោះបីជាយ៉ាងណាក៏លោក ឃាង ភារម្យ បានបញ្ជាក់ថា យើងទាមទារឱ្យមានការសហការ និងចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្នពេលចុះទៅលេងទឹកនៅទីតាំងណាមួយត្រូវមានពោងឬអាវសុវត្តិភាពហើយចុះទៅទីតាំងណាដែលមានទឹកជ្រៅ និងទីតាំងដែលមានរលកធំៗ ដើម្បីសុវត្តិភាពផ្ទាល់ខ្លួន ពិសេសអ្នកដែលមិនចេះហែលទឹក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ក្រោយបុណ្យភ្ជុំមានករណីលង់ទឹកនៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបណ្តាលឱ្យមនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតជួយសង្គ្រោះបានពីពួកគេទាំង៥នាក់បានចុះលេងទឹកសមុទ្រនៅ កន្លែងកើតហេតុខាងលើ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


