ព័ត៌មានជាតិ
កម្លាំងសមត្ថកិច្ចខណ្ឌឬស្សកែវឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ធានខណ្ឌឬស្សីកែវធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធករណីជួញ ដូរនូវសារធាតុញៀនដោយខុសច្បាប់ដកហូតថ្នាំញៀនបានចំនួន៣៨កញ្ចប់ថង់តូច។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១ ឈ្មោះ រូន រ៉សេត ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរ ឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៩០៧ ក្រុមទី៦ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ លី យូសុះ ភេទប្រុសអាយុ៣៥ ឆ្នាំជនជាតិខ្មែរឥស្លាមមានទីលំនៅផ្ទះលេខ៩៦៣ ក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបកម្មករសំណង់។ ទី៣ឈ្មោះ ហុង ស្រីកា ភេទ ស្រី អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សមត្ថកិច្ចបានបញ្ជាក់ប្រាប់ទៀតថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះកម្លាំងនគរបាលខណ្ឌ ឬស្សីកែវ បានជិះម៉ូតូល្បាតដើម្បីការពារសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បាន ជួបជនសង្ស័យកំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ខ្លួនដើម្បីឆែកឆេររកឃើញថ្នាំញៀនចំនួន ៣៨កញ្ចប់តូចនិង៦កញ្ចប់ធំនៅជាប់នឹងខ្លួន រួចក៏បាននាំយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលច្រាំងចំរេះ១។ក្រោយពីសួរនាំរួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ ៖សុខុម

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


