ព័ត៌មានជាតិ
ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង៖ ភារកិច្ចចម្បងអាវុធហត្ថ គឺបង្ការ ការពារ និងបង្ក្រាបបទល្មើសដើម្បីការពារសន្តិសុខជូនពលរដ្ឋ
ប្រមុខដឹកនាំជាន់ខ្ពស់របស់កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងមុននេះថា ភារកិច្ចចម្បងប្រចាំថ្ងៃរបស់អាវុធហត្ថរាជធានីគឺបង្កា ការពារ និង បង្ក្រាប បទល្មើសដើម្បីរក្សាការពារសន្តិសុខជូនពលរដ្ឋទូទាំងប្រទេសតែម្ដង។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលតែងតែ បានថ្លែងក្នុងពិធីប្រជុំបូកជាប្រចាំសប្តាហ៍ដើម្បីលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញជាប្រចាំថ្ងៃ សប្តាហ៍ និងប្រចាំខែ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងសង្កត់ធ្ងន់ថា ភារកិច្ចចម្បងអាវុធហត្ថ គឺ បង្ការ ការពារ និង បង្ក្រាប បទល្មើសដើម្បីរក្សាការពារសន្តិសុខជូនពលរដ្ឋទូទាំងប្រទេសជាកត្តាសំខាន់បំផុត។
លោកឧត្តមសេនីយ៍ក៍ចេញបទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអសមិនត្រូវភ្លេចពីជម្ងឺរាតត្បាតដ៍កាចសាហាវកូវិដ១៩ នោះឲ្យសោះដោយត្រូវតែអន្វត្តន៍ដំបូងគេបំផុតគឺ ពាក់ម៉ាស់ គម្លាតបុគ្គល និងគម្លាតសង្គមតែម្តងរួមនឹងការធ្វើអានាម័យជាប្រចាំទើបជៀសផុតពីជម្ងឺកាចសាហាវមួយនេះបាន ។

លោកឧត្តមសេនីយ៍ឯកក៍បានណែរនាំឲ្យមន្ត្រីអាវុធហត្ថទូទាំងរាជធានីខេត្ត និងអង្គភាពជំនាញទាំងអស់បង្កើនការធ្វើអនាម័យដើម្បីបញ្ជៀសជម្ងឺរាតត្បាតកូវីដ១៩ពិសេសបំផុត ត្រូវអនុវត្តន៍នូវគម្លាតបុគ្គល និងគម្លាតសង្គមតែម្តង ដែលជាកត្តាសំខាន់នៃការបញ្ជៀសជម្ងឺកូវិដ១៩ដ៍កាចសាហាវនេះបានពីព្រោះជម្ងឺរាតត្បាតមួយនេះដែលបានឆក់យកអាយុជីវិតពលរដ្ឋខ្មែរជាង២ពាន់នាក់និងឆ្លងជាងមួយសែននាក់ហើយនៅកម្ពុជាគិតត្រឹមថ្ងៃនេះ។

សូមបញ្ជាក់ផងដែរថា ក្រៅពីអនុវត្តន៍នូវភារកិច្ចដូចខាងលើរួចមកនោះកម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍ ក្នុងទីបញ្ជាការ រាជធានីបានរៀនបំប៉នក្បាច់គុណចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ចេញល្បាតក្បួនម៉ូតូ ឡានតាមដងផ្លូវដើម្បីបង្កើនសមត្ថភាព និងការពារខ្លួន ពេលប៉ះទង្គិចជាមួយជនសង្ស័យ ក្នុងនោះដែរកម្លាំងផ្សេងៗទៀតនាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អមាំងមួនបំពេញកាតព្វកិច្ចបន្តក្នុងនាមមន្ត្រីជាអ្នកបំរើរាស្ត្រដោយភាពស្មោះត្រង់មិនគិតនើយហត់ឬ យប់ថ្ងៃឡើយដែលកម្លាំងអាវុធហត្ថបានបន្តពង្រឹងរក្សាសន្តិសុខដោយកិច្ចការពារ២៤ម៉ោងលើ២៤ម៉ោងទូទាំងរាជធានីភ្នំពេញរួមទាំងគោលដៅធ្វើចត្តាឡឺស័ក កន្លែងព្យាបាលអ្នកជម្ងឺកូវីដ១៩ផងដែរ៕
អត្ថបទ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ