ព័ត៌មានជាតិ
ពលរដ្ឋរាយការណ៍ ទឹកស្ទឹងព្រែកត្នោតហក់ឡើងវិញ
ភ្នំពេញ ៖ ប្រជាពលរដ្ឋមួយផ្នែកដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងមានការភ័យព្រួយ ខណៈទឹកស្ទឹងព្រែកត្នោត នៃខណ្ឌដង្កោ កំពុងហក់ឡើងខ្លាំងជាគំហុក។
ពលរដ្ឋលើកឡើងកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា រយះពេលចាប់ពីកណ្តាលយប់រហូតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោ ហាក់កំពុងហក់ឡើងយ៉ាងគំហុកដែលធ្វើអោយពួកគាត់មានការភ័យព្រួយខ្លាំងពីការលិចលំនៅឋាន ស្រែចំការ ផលដំណាំនានា ក៏ដូចជា ប៉ះពាល់ទៅដល់សត្វពាហនៈដែលសត្វចិញ្ចឹមជាដើម។


ពលរដ្ឋប្រាប់បន្តថា កាលពីម្សិលមិញ ស្ថានភាពគឺនៅធម្មតា ស្រាប់តែម៉ោងប្រមាណជាង ២-៣ទាបភ្លឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងគំហុក។
ដោយសារបញ្ហានេះ ប្រជាពលរដ្ឋស្នើអាជ្ញាធរសង្កាត់ ខណ្ឌ ឬ ស្ថាប័នពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យ និងត្រៀមកន្លែងទីទួលសុវត្ថិភាពក្នុងគ្រាអាសន្ន។
គិតត្រឹមម៉ោងវេលា ៦ព្រឹក ថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២១ ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ 6,64ម (កើនឡើង 1,18ម ធៀបព្រឹកម្សិលមិញ) ទំនប់រលាំងជ្រៃ កម្ពស់ទឹកខាងមុខទ្វារ 7,76ម (+0,76ម ខ្ពស់ជាង កម្រិតកម្ពស់ទ្វារបិទ/បើកទ្វារដោះទឹកកម្ពស់ 2,00ម×2សន្លឹក 2,70ម×2សន្លឹក និង3,20ម×1សន្លឹក) ។ ទំនប់៧មករា កម្ពស់ទឹកខាងមុខទ្វារ=5,40ម (+0,60ម ហូរលើកម្រិតកម្ពស់ទំនប់បង្ហៀរ) កម្ពស់ទឹកខាងក្រោយទ្វារ=8,20ម (កើនឡើង 1,00ម ធៀបព្រឹកម្សិលមិញ) ធៀបកម្ពស់ទឹកមុខទ្វារ និង ក្រោយទ្វារ ខុសគ្នា 0,20ម (បើកទ្វារដោះទឹកកម្ពស់4,00ម×4សន្លឹក)៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


