ព័ត៌មានជាតិ
នៅឆ្ងាយពីសមុទ្រ តែខេត្តបាត់ដំបងគ្រោងបង្កើតសមុទ្រសិប្បនិម្មិត តម្រូវចិត្តភ្ញៀវទេសចរ
ជាខេត្តមិនជាប់សមុទ្រ តែអាជ្ញាធរខេត្តបាត់ដំបងគ្រោងបង្កើតសមុទ្រសិប្បនិម្មិត ជាផ្នែកមួយដើម្បីជំរុញសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍។
គម្រោងបង្កើតសមុទ្រសិប្បនិម្មិតនេះ មានទីតាំងចម្ងាយជាង ១៣ គីឡូម៉ែត្រពីក្រុងបាត់ដំបង ដោយនឹងរៀបចំកន្លែងទឹក មានចាក់ខ្សាច់សដូចសមុទ្រធម្មជាតិ។
លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា គម្រោងនេះជាផ្នែកមួយដើម្បីលើកស្ទួយវិស័យទេសចរណ៍របស់ខេត្តបាត់ដំបង។

ខេត្តបាត់ដំបងមានសម្បត្តិវប្បធម៌ប្រាសាទបុរាណ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនកន្លែង។ ដោយឡែកគម្រោងបង្កើតសមុទ្រសិប្បនិម្មិត ដើម្បីបង្កើតភាពចំរុះបន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងខេត្តបាត់ដំបង។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ទីតាំងដែលគ្រោងបង្កើតសមុទ្រសិប្បនិមិត្តនេះបានឌីហ្សាញរួចហើយ និងកំពុងរៀបចំត្រៀមចាប់ផ្តើមដំណើរការ។
ក្រៅពីគម្រោងអភិវឌ្ឍសមុទ្រសិប្បនិម្មិត ខេត្តបាត់ដំបងក៏បានបង្កើតរមណីយដ្ឋានកែច្នៃជាច្រើនកន្លែងទៀត។
លោក អ៊ុចអ៊ុ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា រមណីយដ្ឋានកែច្នៃមានការអភិវឌ្ឍផុលផុសយ៉ាងខ្លាំង។ម្ចាស់ចម្ការធំៗនៅក្នុងខេត្តបាត់ដំបង បានរៀបចំប្រែក្លាយដីចម្ការទៅជារមណីយដ្ឋានទេសចរណ៍ស្របតាមចំណូលចិត្តរបស់ភ្ញៀវទេសចរណ៍។
“អ្នកដែលមានដីចម្ការធំៗ ដីជាប់មាត់អូរ ក្រៅពីចម្ការបានកែច្នៃជារមណីយដ្ឋានទេសចរណ៍ជា HomeStay កំពុងមានចលនាអភិវឌ្ឍយ៉ាងផុលផុស។ ស្រុកចំនួន ៣ មានសកម្មភាពខ្លាំងជាងគេ មានស្រុករតនមណ្ឌល ស្រុកបាណន់ និងស្រុកសំឡូត”។
លោកបន្តថា មន្ទីរតែងតែសហការជាមួយដៃគូអភិវឌ្ឍឯកជន ជំរុញចលនាបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តឲ្យកាន់តែច្រើន។
ខេត្តបាត់ដំបងក៏គ្រោងអភិវឌ្ឍតាមដងស្ទឹងសង្កែ ដោយមានស្ថាបនាច្រាំងនិងសួនច្បារ រួមទាំងការបង្កើតរមណីយដ្ឋានទេសចរណ៍ថ្មី ប្របតាមដងស្ទឹងធម្មជាតិនេះ។
ក្រៅពីគម្រោងអភិវឌ្ឍតាមដងស្ទឹងសង្កែ ខេត្តបាត់ដំបងក៏រៀបចំអភិរក្សផ្ទះបុរាណជាង ៨០០ កន្លែង ផបស្រ្តីត វិថីអាហារ និងវិថីវប្បធម៌ និងគោលដៅសំខាន់ ៥ ទៀត រួមទាំងម្ហូបអត្តសញ្ញាណរបស់ខេត្តបាត់ដំបង ១០ មុខ បង្ហាញដល់ភ្ញៀវទេសចរណ៍។ ក្រៅពីនេះ ខាងមន្ទីរទេសចរណ៍ខេត្តបានបង្កើតកញ្ចប់ព័ត៌មាន where to go where to eat where to stay សម្រាប់ភ្ញៀវមកលេងខេត្តបាត់ដំបង ដើម្បីអាចទទួលបានព័ត៌មានពីតំបន់គោលដៅទេសចរណ៍ដ៏ពេញនិយម រួមទាំងកន្លែងស្នាក់នៅផងដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


