ព័ត៌មានជាតិ
មូលនិធិមនុស្សធម៌ ម១៩៨ ទទួលបានថវិកាឧបត្ថម្ភ៤លានរៀលពីសប្បុរសជន
មូលនិធិមនុស្សធម៌ ម១៩៨ ដែលជាមូលនិធិជួយដល់សង្គមជាតិ និងជួយដល់ប្រជាពលរដ្ឋជួបការខ្វះខាតពិតប្រាកដនៅតាមតំបន់នានា ក្នុងប្រទេសកម្ពុជា ទទួលថវិកាឧបត្ថម្ភចំនួន៤លានរៀលពីសប្បុរជន និងកញ្ញា តេង ដាណា។

លោក វណ្ណធី សុមុនី ប្រធានមូលនិធិបានថ្លែងថា មូលនិធិមនុស្សធម៌ ម១៩៨ នេះ គឺមានគោលដៅសំខាន់ដើម្បីជួយដល់ប្រជាពលរដ្ឋខ្វះខាត ចាស់ជរា ជនពិការ និងកុមារកំព្រាជាដើម។ ក្នុងនាមលោកជាប្រធានមូលនិធិពិតជាមានចិត្តសប្បាយរីករាយដែលបានប្អូនស្រី តេង ដាណា បរិច្ចាគថវិការចូលរួមចំណែកជាមួយមូលនិធិរបស់លោក។
លោកបន្តថា នេះគឺជាទឹកចិត្តមនុស្សធម៌ដែលមិនអាចកាត់ថ្លៃបានរបស់ប្អូនស្រីដែលបានចូលរួមចំណែកជួយសង្គមតាមរយៈមូលនិធិរបស់លោកដែលកំពុងត្រូវការជំនួយសប្បុរសធម៌ក្នុងគោលបំណងចុះទៅជួយដល់ជាពលរដ្ឋខ្វះខារពិតប្រាកដ។ លោកថា មូលនិធិរបស់យើងអោយតែដឹងថា មានពលរដ្ឋលំបាកហើយទាក់ទងមកមូលនិធិ គឺលោកតែងតែគៀងគរសប្បុរសជនចុះទៅជួយជានិច្ចមិនដែលខានឡើយ។

ដោយឡែងកញ្ញា តេង ដាណា ហៅអាម៉ី បានលើកឡើងថា ការសម្រេចចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួននេះគឺក្នុងគោលបំណងដើម្បីជួយដល់មូលនិធិមនុស្សធម៌ ដែលជាមូលនិធិជួយដល់សង្គមជាតិ ជួយដល់ប្រជាពលរដ្ឋខ្វះខាតពិតប្រាកដនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា ។
នាងបន្ថែមថា “នាងខ្ញុំសូមអំពាវនាវបងប្អូនទាំងអស់ចូលរួមចំណែកជួយជាថវិកាដល់មូលនិធិសប្បុរសធម៌(ម១៩៨)ផងដើម្បីអោយមូលនិធិនេះបានថវិកាជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយជាបន្ទាន់បានកាន់តែច្រើនថែមទៀត៕
អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


