Connect with us

ព័ត៌មានជាតិ

រឹបអូស អាល់កុលក្លែងក្លាយ បានជិត១ម៉ឺន៦ពាន់លីត្រ ក្នុងខណ្ឌ២ នៅរាជធានីភ្នំពេញ

បានផុស

នៅ

​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ហៅ​កាត់​ថា«​ក​.​ប​.​ប​.» បានឱ្យដឹងថា រយៈពេល​ពីរ​ថ្ងៃនេះបាន​បង្ក្រាប​និង​រឹបអូស​អាល់កុល​ក្លែងក្លាយ​(​មេ​តា​ណុល​) ចំនួន​៥៣២ ប៊ីដុង​ស្មើនឹង​១៥ ៩៦០​លីត្រ ​នៅក្នុង​ខណ្ឌ​ចំនួន​២​ ក្នុង​រាជធានី​ភ្នំពេញ​។​

តាម​មន្ត្រី​ ក​.​ប​.​ប​ បាន​បន្តថា​ ក្នុងចំណោម​ចំនួន​អាល់កុល​ដែល​បង្ក្រាប​ខាងលើ​ គឺ​ក្នុងនោះ នៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២១ មន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​គុណភាព​អាល់កុល នៅ​ទីតាំង​មួយកន្លែងក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះបាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​រកឃើញថា ទីតាំង​នេះ​មាន​ស្តុក​ទុក​ដើម្បី​ចែកចាយ​លក់​អាល់កុល​នៅតាម​បណ្តា​ទីផ្សារ​នៅ​ទូទាំងប្រទេស​។​

បន្ទាប់ពី​បាន​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​អាល់កុល​ក្លែងក្លាយ​(​មេ​តា​ណុល​) ចំនួន ១៥៧​ប៊ីដុង ស្មើនឹង​៤ ៧១០​លីត្រ នៅ​ទីតាំង​ផ្ទះមួយ​កន្លែង​ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

បន្ទាប់មក មន្ត្រី​ជំនាញ​បានធ្វើការ​ស៊ើបអង្កេត​ប​ន្ត និង​បានកំណត់​ទីតាំង​ឃ្លាំង​ស្តុក​អាល់កុល​មួយកន្លែង​ទៀត ហើយ​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញាអម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ទទួលបាន​ការចូលរួម​ពី​មន្ត្រី​នគរ​បាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​

អាជ្ញាធរ​ខណ្ឌ និង​សង្កាត់ មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង​ស្ថិតនៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយបាន​រកឃើញ​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ចំនួន៣៧៥​ប៊ីដុង ស្មើនឹង ១១ ២៥០​លីត្រ​។​

មន្ត្រី​ក​.​ប​.​ប​បាន​បញ្ជាក់ថា លទ្ធផល​សរុប​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទាំង​២​ថ្ងៃនេះមន្ត្រី​ជំនាញបាន​រកឃើញ និង​រឹប​អូ​ល​អាល់កុល​ក្លែងក្លាយ​ចំនួន ១៥ ៩៦០​លីត្រដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម