ព័ត៌មានជាតិ
ព្រោះតែបំណុល! ខ្ញុង ប្រកាសលក់សូម្បីតែ គ្រែដេក ទូខោអាវ ទូទឹកកក និងសាឡុងជាដើម
ដូចមហាជន បានដឹងហើយថា តារាកំប្លែងអ្នកនាង ខ្ញុង ថ្មីៗនេះ បានផ្ទុះនូវរឿងរ៉ាវដ៏កក្រើកពេញបណ្តាញសង្គុម ជុំ វិញការទម្លាយបំណុល ជាងកន្លះលានដុល្លារអាមេរិក។
យ៉ាងណាមិញ គេក៏ឃើញមានទស្សនិកជនមួយចំនួន នូវតែបង្ហាញការអាណិតអាសូរ និងខ្លះទៀតលើកទឹកចិត្តចំពោះ ខ្ញុង ខណ:មួយចំនួនទៀត ក៏បានរិះគន់នឹងមិនព្រមជឿ លើការបកស្រាយរបស់តារាកំប្លែងអ្នកនាង ខ្ញុង នោះដែរ។ ដោយសារហេតុផលនេះ ហើយទើបនាង ក៏បានប្រកាសថា នឹងវេលុយឲ្យសប្បុរសជនវិញ។
ដោយឡែក រឿងដែលគេចាប់អារម្មណ៍ និងមានអ្នកគាំទ្រខ្លះអាណិត ខ្ញុង ទៀតនោះ គឺបន្ទាប់ពីនាង និងស្វាមីនាយ កៃដរ ប្រកាសដាក់លក់ផ្ទះ ឡាន ដើម្បីយកលុយធ្វើដើមទុន និងដោះបំណុលគេខ្លះនោះ ឥឡូវនាងក៏បានប្រកាសលក់ខ្ទេច លក់ខ្ទី គ្មានសល់ សូម្បីគ្រែដេក ទូទឹកកក ទូខោអាវ និងសាឡុង ជាដើម។
តាមរយ:វីដេអូនៃការផ្សាយផ្ទាល់ គេឃើញអ្នកនាង ខ្ញុង បានបញ្ជាក់ថា ខ្ញុំប្រកាសអំពាវនាវលក់មែនបងប្អូន ដោយសារតែយកលុយ មកធ្វើដើមទុនផ្ដើមពីដៃទទេ ដោយការលក់ប្រហុកផ្អក ដើម្បីដោះបំណុលគេ។ ទន្ទឹមគ្នានេះ គេក៏កត់សម្គាល់ឃើញអ្នកនាង ខ្ញុង និងស្វាមី ក៏បានខិតខំប្រឹងប្រែងរកលុយ ដើម្បីដោះបំណុលគេ ដោយធ្វើការឡាយលក់ប្រហុក ផ្អក រាល់ថ្ងៃផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


