ជីវិតកម្សាន្ដ
តារាកំប្លែង ខ្ញុង ជួបរឿងស៊យផ្ទួនៗក្នុងខែនេះ
តារាកំប្លែងស្រីសម្តីចាក់ទឹកមិនលិច គឺអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បើកត់សម្គាល់ពីជីវិតរបស់នាងនាពេលបច្ចុប្បន្នហាក់ជួបរឿងរ៉ាវចាក់ស្រេសជាច្រើននៅក្នុងវិថីជីវិត ពោលគឺចាប់តាំងពីទម្លាយបំណុលជាងកន្លះលានដុល្លារមកម្លេះ។

ចាប់អារម្មណ៍នៅក្នុងដើមខែឧសភា ឆ្នាំ២០២៣នេះ អ្នកនាងស្រី ខ្ញុង បានជួបរឿងស៊យផ្ទួនៗគ្នាចំនួន២ទៀតហើយដោយកាលពីប៉ុន្មានថ្ងៃមុននេះ នាងបានប្រកាសពីភ្លេចរបស់សំខាន់(ទូរស័ព្ទសម្រាប់ឡាយ)នៅលើម៉ូតូកង់បី។ ចំណែករឿងថ្មីមួយទៀត គឺផេករកស៊ីរបស់តារាកំប្លែងស្រីរូបនេះត្រូវបានគេរីផតធ្វើឲ្យការឡាយរបស់នាងមានការធ្លាក់ចុះខ្លាំងស្ទើរមិនគួរឲ្យជឿរ។

ដោយសារហេតុផលនៃការផ្ចាញ់ផ្ចាលនេះបានធ្វើឲ្យអ្នកនាង ខ្ញុង មានការហួសចិត្ត និងរៀបរាប់ហាក់អស់សង្ឃឹមថា អ្នកដែលយល់អារម្មណ៍មួយនេះទាល់តែអ្នកដែលរកស៊ីផ្នែកអនឡាញ និងជាអ្នកឡាញផ្ទាល់ទើបដឹង(view)ធ្លាប់រាប់ខេអតិថិជនធ្លាប់គាំទ្រតែពេលនេះសូម្បីតែការឡាយមានភ្ញៀវខ្លះសួរថា ហេតុអ្វីបងឈប់លក់ឈប់ឡាយទាំងដែលខ្ញុំឡាយរាល់ថ្ងៃ មួយថ្ងៃបីបួនដងហេតុអ្វីគ្មានអ្នកមើលឃើញ។

ស្រីខ្ញុង បន្តទៀតថា អ្នកដែលអាណិតស្រឡាញ់គេជួយស៊ែរក៏ស៊ែរមិនបាន ពេលខ្លះត្រូវលោតសញ្ញាក្រហមការដែលរស់បានសព្វថ្ងៃគឺជាការដែលឡាយលក់ប្រហុកផ្អក និងផលិតផលបន្តិចបន្តួចហើយមិនទុកឲ្យខ្ញុំរស់ផង។ អ្នករកស៊ីដូចគ្នាកាច់កុងរីផតផេកគ្នាហេតុអី្វក៏គ្មានចិត្តមេត្តាក្នុងខ្លួនខ្លះ ឬចង់ឲ្យពិភពលោកទាំងមូលរស់តែឯង។ តើត្រូវបន្តជីវិតទៅមុខដោយរបៀបម៉េចទៀត។
គួររម្លឹកដែរថា អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែលកន្លងទៅបានលង់ខ្លួនក្នុងបំណុលខ្ទង់កន្លះលានដុល្លារអាមេរិកកាលពីថ្មីៗកន្លងមកនេះ នាងទើបតែបានប្រកាសបង្ហាញនូវក្តីសង្ឃឹមរបស់ខ្លួនថា ក្នុងឆ្នាំនេះនាងនឹងដោះស្រាយរួចរាល់គ្រប់បញ្ហាដែលកំពុងកើតមានឡើង។

ការប្រកាសពីក្តីសង្ឃឹមរបស់តារាកំប្លែង ខ្ញុង នេះបានធ្វើឲ្យអ្នកគាំទ្រយល់ឃើញថា ស្រីខ្ញុង បានបង្ហាញផ្លូវអាចដោះស្រាយនូវរឿងរ៉ាវដែលចាក់ស្រេះកន្លងមកតាមរយ:ការដោះបំណុល និងចាប់យកការសាងជីវិតជាថ្មីឡើងវិញជាមួយក្តីសង្ឃឹមរបស់នាង និងក្រុមគ្រួសារ។ បញ្ហានេះដែរក៏បានធ្វើឲ្យមហាជនសម្តែងការអបអរចំពោះនាងផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៨ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា