ជីវិតកម្សាន្ដ
នាយ កៃដរ មានជំងឺ៣មុខ ទើបធ្វើឲ្យវៀចមាត់ដួលកាលពីយប់មិញ
អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមិនស្ទើរទេដែលភ្ញាក់ផ្អើលហើយបង្ហាញការព្រួបារម្ភចំពោះនាយ កៃដរ ស្វាមី ខ្ញុង ខណ:ដែលកំពុងឡាយលក់ផលិតផលសុខៗស្រាប់តែមានអាការ:គាំងឈរវៀចមាត់ដៃក្រញែង ក្រញង់ដួលអុកគូថធ្វើឲ្យ ខ្ញុង ភ័យស្លន់ស្លោទាំងយប់។

ភ្ញាមៗនោះដែរតារាកំប្លែងអ្នកនាង ខ្ញុង ក៏ស្រែកយំហៅឲ្យគេជួយប្តីគ្រប់គ្នានិងបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យនៅមន្ទីពេទ្យកាលម៉ែត។ បន្ទាប់ពីទទួលបានការសង្គ្រោះបានទាន់ទាំងយប់នោះពេលនេះអាការ:ជំងឺនាយ កៃដរ បានធូស្រាលនិងចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ។

បើតាមតារាចម្រៀងអាចារ្យ ធំ នគររាជ បានលើកថា សូមសុខចម្រេីនណាសម្លាញ់ កៃដរ បានធូរហេីយ។ វ័យនេះចាប់ផ្ដេីមឱ្យផលអវិជ្ជមានសុខភាពបណ្ដេីរៗហេីយ សូមប្រយ័ត្ន និងស្រឡាញ់សុខភាពណាបងប្អូន។ អាចារ្យ ធំ បានបញ្ជាក់ដែរថានាយ កៃដរ វៀចមាត់ដួលកាលពីយប់មិញដោយសារបញ្ហាជំងឺខ្វះកាល់ស្យូម ខ្វះជាតិស្ករ និងឡេីងឈាម ។

ដោយឡែកនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះនៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង ខ្ញុង បានបង្ហោះដោយបញ្ជាក់អាការ:ជំងឺរបស់ស្វាមីនាយ កៃដរ ថា ឥឡូវប្តីខ្ញុំចេញពីសង្គ្រោះបន្ទាន់ហើយអគុណសម្រាប់ការបារម្ភនិងសួរសុខទុក្ខ។ ព័ត៌មានលំអិតខ្ញុំនឹងប្រាប់ពេលក្រោយទៀត ឥឡូវគាត់នៅកាលម៉ែត រង់ចាំលទ្ធផលស្គែនខួរក្បាលម្តងទៀតសិនសូមអគុណ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


