ព័ត៌មានជាតិ
បិទចរាចរណ៍ឆ្លងកាត់ផ្លូវទៅស្ពានព្រែកជ្រៃ ខណៈទឹកជំនន់កំពុងវាយលុកមូលដ្ឋានខណ្ឌដង្កោ
ផែនការជាបន្ទាន់ពីស្នងការដ្ឋានរាជធានីភ្នំពេញបានចេញបញ្ជារឲ្យនគរបាលនៃអធិការដ្ឋានខណ្ឌមានជ័យឲ្យយកកម្លាំងទៅដាក់បារ៉ាស់បិទផ្លូវមិនឲ្យយានយន្តឆ្លងកាត់ទៅស្ពានព្រែកជ្រៃ ព្រោះតែទឹកជំនន់កំពុងគំរាមកំហែងក្នុងមូលដ្ឋានខណ្ឌដង្កោ ។

យោងតាមប្រភពពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់កម្ពុជាថ្មីតាមរយះទូរសព្ទ័នាព្រឹកថ្ងៃទី២៨ ខែតុលានេះថា កាលពីយប់ថ្ងៃទី២៧ ខែតុលានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជារឲ្យកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយរូបលោកផ្ទាល់ដាក់បារ៉ាស់បិទខ្ទប់ផ្លូវ៦០ម៉ែត្រឆ្ពោះទៅស្ពានព្រែកជ្រៃ ក្នុងភូមិសាស្ត្រខណ្ឌដង្កោបន្ទាប់ពីផ្លូវពាក់ព័ន្ធនិងស្ពានព្រែកជ្រៃត្រូវបានលិចលង់ដោយទឹកជំនន់។

លោកអធិការនគរបាលខណ្ឌមានជ័យបានបន្តថា ចំពោះរថយន្តធំ គឺមិនអនុញ្ញាតឲ្យបើកបរលើកំណាត់ផ្លូវដែលរងការលិចលង់ព្រោះអាចខូចខាតផ្លូវ។ ចំពោះអ្នកបើកបរម៉ូតូដែលមានលំនៅដ្ឋាននៅក្បែទីតាំងដែលដាក់បារ៉ាស់ទើបអនុញ្ញាតឲ្យឆ្លងកាត់។ ចំពោះរថយន្តធុនទេសចណ៍វិញ គឺមិនគួរឆ្លងកាត់ឡើយព្រោះអាចរលត់ម៉ាស៊ីនព្រោះស្ថានភាពទឹកអាចលិចម៉ាស៊ីនទៅហើយ។ នៅថ្ងៃទី២៨នេះ លោកអធិការមិនទាន់ទទួលនូវបទបញ្ជារថ្មីពីការបិទខ្ទប់ជាបន្តនោះទេ៕
អត្ថបទ៖ នរា


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣០ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


