ព័ត៌មានជាតិ
ខេត្តពីរប្រកាសឲ្យត្រៀមខ្លួន សល់តែពីរថ្ងៃទៀត បើកឲ្យភ្ញៀវទេសចរអន្តរជាតិមកមុនគេ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះកុង សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំ ឱ្យបានរួចរាល់នូវការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។
ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង» នាព្រឹកថ្ងៃទី២៨ ខែតុលានេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍បានមានប្រសាសន៍ថា ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពស្នើរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះកុង សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំ ឱ្យបានរួចរាល់នូវការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយការចាប់ផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើរដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ក្នុងការបើកទទួលទេសចរណ៍វ៉ាក់សាំងនៅក្នុងខែមករា ឆ្នាំ២០២២។ លើសពីនេះទៀត លោកឧបនាយករដ្ឋមន្ត្រីបានស្នើក្រសួងទេសចរណ៍ និងផ្នែកឯកជនបន្តការខិតខំទាក់ទាញភ្ញៀវទេសចរគោលដៅពីប្រភពទីផ្សារអន្តរជាតិ ដែលមានសុវត្ថិភាព និងហានិភ័យទាប ព្រមទាំងធ្វើពិពិធកម្មផលិតផល និងសេវាកម្មទេសចរណ៍ ស្របតាមបរិបទថ្មីនៃតម្រូវការ និងការផ្គត់ផ្គង់របស់ទីផ្សារទេសចរណ៍អន្តរជាតិ និងផ្ទៃក្នុង។
ជាមួយគ្នានេះ ស្នើក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញសកម្មភាពលើផ្នែក «ការទូតទេសចរណ៍» តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ស្ថិតក្នុងបរិការណ៍នេះ ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍រក្សាបាន នូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ប្រទេសកម្ពុជាប្រកាសបើកទទួលទេសចរណ៍ឡើងវិញ ដោយដាក់ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរ នៃខេត្តកោះកុងក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះតទៅ។ បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាបនាខែមករា ឆ្នាំ ២០២២ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព រយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


