ព័ត៌មានជាតិ
១០ ខែ រដ្ឋាភិបាលរកចំណូលបានជាង ៤ ពាន់លានដុល្លារ ការនាំកសិផលទៅក្រៅប្រទេស
រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តមវេង សាខុន បានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជាក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ ព្រៃឈើ និងឈើកៅស៊ូ) ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស រកចំណូលបាន ៤ ០៧១ ៥៧១ ០៩៨,៣៧ ដុល្លារអាមេរិក។

ផលិតផលកសិផលសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា៖
-ការនាំចេញអង្ករមានចំនួន ៣៩២ ៩៨៤ ៣២៦ ដុល្លារអាមេរិក
-ការនាំចេញស្រូវមានចំនួន ៤៦៥ ៤៩៨ ២៥០ ដុល្លារអាមេរិក
-ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៨៣៣ ៧០០ ៦១៣,៣៧ ដុល្លារអាមេរិក
-ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៣៧៩ ៣៨៧ ៩០៩ ដុល្លារអាមេរិក (ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១)។
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៦ ៣៦៤ ៦០៧,២៤ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ២ ៩៧០ ៦៩១,៦០ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៣៩៣ ៩១៥,៦៤តោន។
បើតាមលោករដ្ឋមន្រ្តីវេង សាខុន ការនាំចេញកសិផលសរុបក្នុងរយៈពេល១០ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,៥៣% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៦,៦២%។ រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៤,២០% ដោយសារ តម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានឹងកង្វះទូរកុងតេន័រទំហំ ២០ ហ្វិត សម្រាប់ផ្ទុកអង្ករនាំចេញ ដោយបច្ចុប្បន្ន សម្បូរទៅដោយទូរកុងតេន័រដែលមានទំហំ ៤០ ហ្វិត ដែលមិនអាចប្រើប្រាស់ឲ្យស្របតាមបទដ្ឋានគតិយុត្តនៃការដឹកជញ្ជូន ព្រោះផ្ទុកទៅនឹងលើសទម្ងន់កំណត់៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


