ព័ត៌មានជាតិ
បន្តចុះពិនិត្យដំណើរការ សកម្មភាពស្រី្តមានផ្ទៃពោះ និងកុមារ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីបញ្ជៀសភាពមិនប្រក្រតី
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះចាត់ចែងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីពិនិត្យការអនុវត្ត និងផលប៉ះពាល់នានា នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ។
លោក ឈួរ សុបញ្ញា បានថ្លែងថា បើយោងតាមការអំពាវនាវជាប្រចាំថ្ងៃ របស់នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ចាក់ថា ស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំទទួលបានសិទ្ធិ ពិសេសជាអាទិភាពទី ១ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៦នេះ ដើម្បីជាការវិនិយោគរយ:ពេលវែង លើធនធានមនុស្សរបស់កម្ពុជា និងការកាត់បន្ថយអត្រាមរណ:ភាពមាតា និងទារកពិសេសបញ្ជៀស នូវភាពមិនប្រក្រតីណាមួយកើតឡើង។
ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល បានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តាំងពីខែមករា ឆ្នាំ២០២០មកម្លេះ។
កម្មវិធីនេះ ត្រូវបានប្រើប្រាស់យន្តការអនុវត្ត ជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង-ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះនៅថ្នាក់ជាតិមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ នៅថ្នាក់រាជធានី-ខេត្ត មានរដ្ឋបាលរាជធានី-ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងនៅថ្នាក់ឃុំ-សង្កាត់ មានរដ្ឋបាលឃុំ-សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ដែលនៅក្បែរតែម្ដង៕
អត្ថបទ៖ វិមាន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


