Connect with us

ព័ត៌មានជាតិ

អបអរសាទរ! គុនល្បុក្កតោកម្ពុជា ឈ្នះមេដាយមាស៣ និងប្រាក់២ ពីព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះ​ពិភពលោក​

បានផុស

នៅ

កីឡាករ កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា​ប្រជែង​ឈ្នះ​មេដាយមាស៣​វិញ្ញាសា និង​មេដាយប្រាក់២​វិញ្ញាសា នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ពិភពលោក (the 2021 international martial arts contest) តាម​ប្រព័ន្ធ​អន​ឡាញ ដែល​បានបញ្ចប់​នា​ល្ងាច​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ចំនួន១២​ប្រទេស គឺ​ឡាវ អេ​ហ្ស៊ី​ប វៀតណាម ឥណ្ឌា អ៊ូ​បេ​គី​ស្ថាន ហ្គា​ណា ហ្វីលីពីន ម៉ាឡេស៊ី អ៊ីរ៉ង់ សិង្ហ​បុរី កូរ៉េ និង​ក​ម្ព​ជា​។ កម្មវិធី​ប្រកួត The 2021 international Martial Arts Contest (Online) រៀបចំ​ដោយ WoMAU ដែលមាន​កីឡាករ កីឡាការិនី​ចូលរួម​ចំនួន ២២០ នាក់​។​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា មានប្រសាសន៍ថា ការប្រកួត​យុទ្ធ​គុន​ចម្រុះ​ពិភពលោក តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​ការរៀបចំ​របស់​ស្ថាប័ន​យុទ្ធ​គុន​ចម្រុះ​ពិភព លោក​(WoMAU)​ដែល​ព្រឹត្តិការណ៍​នេះ​តែងតែ​ត្រូវបាន​រៀបចំ​ជា​រៀងរាល់ឆ្នាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ដោយ​កីឡាករ កីឡាការិនី បាន​ទៅ​ចូលរួម​នៅ​ទីតាំង​ប្រកួត​ផ្ទាល់​។ រីឯ​ឆ្នាំនេះ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ការ​រៀប​ចំការ​ប្រកួត គឺធ្វើឡើង​តាម​អន​ឡាញ​។ កាលពី​ប៉ុន្មាន​ឆ្នាំមុន កម្ពុជា​ធ្លាប់​ឈ្នះ​មេដាយមាស​ម្តង​ហើយៗ​នៅ​ឆ្នាំ​២០២១​នេះ កម្ពុ ជា​យើង​ឈ្នះ​មេដាយមាស​ជាថ្មី​ម្តងទៀត ដែល​នេះ​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​គុន​ល្បុក្កតោ​កម្ពុជា​។​

លទ្ធផល​ទទួលបាន ក្នុងការ​ប្រកួត the 2021 International Martial Arts Contest នេះ​រួមមាន​៖ ១-​មេដាយមាស លើ​វិញ្ញាសា ទ្វារ​មេគុន​ដៃ កីឡាការិនី យស់ សញ្ច​នា​។ ២-​មេដាយមាស លើ​វិញ្ញាសា មេគុន​ដៃគូ កីឡាករ ធួន ណារ៉ាក់ និង វ៉ន សុខ​ស្រី​ពិសិដ្ឋ​។ ៣-​មេដាយមាស លើ​វិញ្ញាសា​ជា​ក្រុម ដោយ​កីឡាករ គឹម ទិ​ត្យ​សុ​វឌ្ឍន​: កីឡាករ រុន សាលី​ត កីឡាករ ពន្លឺ ពេជ្រ​មរកត កីឡាករ អោក រិ​ទ្ធា​នី កីឡាករ ព្រំ ពេញ​ពិសាល កីឡាករ ឈើ​ន វណ្ណ​រិ​ទ្ធ កីឡាការិនី យស់ សញ្ច​នា និង​កីឡាការិនី ភិរម្យ មន្នី​រ័ត្ន​។ ៤-​មេដាយ​ប្រាក់ លើ​វិញ្ញាសា​ទ្វារ​មេគុន​ដៃ​បុរស គឺ​កីឡាករ ពេជ្រ ពន្លឺ​។ ៥-​មេដាយប្រាក់ កីឡាការិនី ស៊ិន សៀវ​ស៊ាន កីឡាករ អៃ សំ​អ៊ុន លើ​វិញ្ញាសា សមយុទ្ធ​ដៃគូ​។​

លោក ចំរើន ​បន្ថែមថា ការ​ឈ្នះ​មេដាយ​នេះ​ក៏​ជា​កិត្តិយស​ក្នុងការ​ផ្សព្វផ្សាយ​គុន​ល្បុក្កតោ​ទៅ កាន់​ពិភព​លោក​ផងដែរ ដោយ​កម្ពុជា​តែងតែ​ជំរុញ​ការផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ជា​អន្តរជាតិ​។​

សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា កំពុង​ខិតខំ​ប្រឹងប្រែង ក្រោម​ការដឹក​របស់លោក​បណ្ឌិតសភា​ចា​រ្យ ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុ​ក្ក តោ​កម្ពុជា ដែល​កំពុង​ប្រឹងប្រែង​យ៉ាងសកម្ម​ជា មួយ​អន្តរជាតិ​ប្រកបដោយ​ស្មារតី​មុះ​មុត​ការយក ចិត្ត​ទុកដាក់​ខ្ពស់ ហើយ​តាមរយៈ​លទ្ធផល​នេះ​ក៏ បានបង្ហាញ​ពី​ការខិតខំ​របស់​ថ្នាក់ដឹកនាំ ជា​ពិ​សេ សគឺ​ការចង្អុលបង្ហាញ​ពី​គោលដៅ​ដ៏​ត្រឹមត្រូវ​របស់​ប្រធាន​សហព័ន្ធ ៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម