ព័ត៌មានជាតិ
ប្រជាពលរដ្ឋត្អូញត្អែ ប្រេងសាំងឡើងថ្លៃ
ខណៈពេលបច្ចុប្បន្ន ប្រេងសាំងបានហក់ឡើងខ្លាំងបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋលោកមានការរអ៊ូរទាំខ្លាំងណាស់។
ប៉ុន្តែក្នុងនោះអ្នកខ្សត់ខ្សោយងាកមកចាក់សាំងដបដែលមានតម្លៃធូថ្លៃជាងស្ថានីយ៍ចាក់ប្រេងធំៗ។
ជាក់ស្តែងតម្លៃប្រេងសាំង និងម៉ាស៊ូតនាថ្ងៃទី ២ ខែវិច្ឆិកានេះ គឺប្រេងម៉ាស៊ូតមួយលីត្រថ្លៃ៤១០០រៀល ប្រេងសាំងធម្មតាថ្លៃ៤៥៥០រៀល និងសាំងស៊ុបពែថ្លៃ ៥០៥០រៀល។

ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា ចំពោះការយកតម្លៃដឹកជញ្ជូនអីវ៉ាន់គឺនៅថ្លៃដដែលបើទោះបីជាសាំងឡើងថ្លៃក៏ដោយ ព្រោះបើហ៊ានតម្លើងថ្លៃដឹកជញ្ជូនគឺច្បាស់ជាគេងាកទៅដឹកអ្នកផ្សេង។
ចំពោះអ្នករត់តាក់សុីក៏មិនខុសពីអ្នកដឹកជញ្ជូនគ្រប់ប្រភេទក៏បានត្អូញត្អែដូចគ្នាតែមិនដឹងជារត់ទៅរកអ្នកណាឲ្យជួយ។
លោក ជុន សុខឿន ដែលរកសុីដឹកអីវ៉ាន់ឲ្យគេតាមបណ្តាខេត្តបានឲ្យដឹងថា សព្វថ្ងៃនេះពួកគាត់មកទិញសាំងដបដែលលក់តាមចិញ្ចើមថ្នល់ប្រើវិញព្រោះមានតម្លៃថោកជាងតាមស្ថានីយ៍ចាក់ប្រេងធំៗ។ ព្រោះតម្លៃសាំងធម្មតាថ្លៃ៤៣០០រៀលឯសាំងស៊ុបពែវិញថ្លៃ៤៥០០រៀល។

លោកសុខឿន ក៏បានត្អូញត្អែដែរថា ធម្មតាសាំងតាមបណ្តាស្ថានីយ៍ធំៗគឺពិតជាល្អជាងសាំងដបខ្លាំងណាស់។ ប៉ុន្តែចំពោះរកសុីតូចតាចមានតែនាំគ្នាចាក់សាំងដបដែលពុំសូវមានគុណភាពហើយងាយនឹងខូចយានជំនិះ៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


