ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជន ដែលបានរួមចំណែកការងារមនុស្សធម៌
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណសប្បុរសជន ដែលបានរួមចំណែកការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនថ្លែងបែបនេះខណៈទទួល អង្ករ ២តោន ទឹកត្រី និងទឹកស៊ីអ៊ីវ ៥០យួរ ដែលជាអំណោយរបស់លោក ជែម ផាក នាយកប្រតិបត្តិ ក្រុមហ៊ុន អេឡេហ្វេន ខេ អ ស៊ី សឺវីសឯ.ក តាមរយៈ លោកចាន់ កុលបុត្រ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្ដែងនូវការកោតសរសើរចំពោះទឹកចិត្តសប្បុរសជនជាម្ចាស់អំណោយ នៃក្រុមហ៊ុន អេឡេហ្វេន ខេ អ ស៊ី សឺវីសឯ.ក ដែលបានចូលរួមចំណែកជាមួយខេត្តស្វារៀង ក្នុងស្មារតី និងកាយវិការមនុស្សធម៌ ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិធានការចំណាត់ការក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម នៅក្នុងទូទាំងប្រទេស។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន កន្លងមកក៍ដូចថ្ងៃនេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ជួយដល់ការងារមនុស្សធម៌ ក៏ដូចជាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីចូលរួមកាត់ផ្តាច់នូវការចម្លង ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ តែម្ដង៕
អត្ថបទ៖ វិមាន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


