ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ប្រជុំពិភាក្សាអំពីការត្រៀម បើកទេសចរណ៍ឡើងវិញ នៅតំបន់កំពង់ផែចុងឃ្នៀស
បន្ទាប់ពីទទួលបានសារាចរណែនាំ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងគម្រោងរបស់ក្រុមហ៊ុន ស៊ូជីង នៅតំបន់ចុង ឃ្នៀស ក្រុងខេត្តសៀមរាប បានប្រគល់ភារកិច្ចជូនដល់រដ្ឋបាលខេត្ត ឲ្យធ្វើកិច្ចសហការជាមួយគ្រឹះស្ថានអង្គរ ក្នុងការគ្រប់គ្រងទីតាំងវិនិយោគជាបណ្តោះអាសន្ននោះ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅសាលប្រជុំសាលា ខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាលើការបើកដំណើរទទួលភ្ញៀវទេសចរណ៍ឡើងវិញ សម្រាប់តំបន់កំពង់ផែចុងឃ្នៀស នៃទឹកដីប្រវត្តិសាស្ត្រ សៀមរាប អង្គរ នាដើមឆ្នាំ ២០២២ខាងមុខ។
កិច្ចប្រជុំនេះដឹកនាំដោយលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងទីតាំងវិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង ផតអ៊ិនវេសមិន ដោយមានការចូលរួមពីលោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ និងសមាជិកគណៈកម្មការ ចូលរួមផងដែរ។
ឆ្លងតាមការបង្ហាញរបស់លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ អំពីការបើកដំណើរការទទួលភ្ញៀវទេសចរណ៍ ឡើងវិញ នៅតំបន់ចុងឃ្នៀស និងសេចក្តីរាយការណ៍របស់លោកនាយករដ្ឋបាល ស្តីពី ការគ្រប់គ្រងកំពង់ផែចុងឃ្នៀស និងកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ ស៊ីជម្រៅទៅលើបទបង្ហាញ ដែលអង្គប្រជុំទាំងមូលបានលើកឡើង ដើមី្បជាប្រទីបមួយ ក្នុងការរៀបចំតំបន់កំពង់ផែចុងឃ្នៀស ក្នុងការទទួលស្វាគមន៍ នៅពេលបើកទេសចរណ៍ឡើងវិញ ក្នុងបរិបទកូវីដនេះ។
លោក ទៀ សីហា ក៏បានលើកឡើងផងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដកហូត ទីតាំងវិនិយោគរបស់ក្រុមហ៊ុន ស៊ូជីង និងបានប្រគល់ភារកិច្ចជូនដល់រដ្ឋបាលខេត្ត ធ្វើការគ្រប់គ្រងជាបណ្តោះអាសន្ន ដោយធ្វើកិច្ចសហការជាមួយគ្រឹះស្ថានអង្គរ។ តែដោយភាពចាំបាច់ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យរៀបចំបើក ទេសចរណ៍ឡើងវិញ ក្រោយពេលដែលប្រជាពលរដ្ឋកម្ពុជាយើង បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានគ្រប់គ្នា និងការណែនាំឲ្យប្រជាពលរដ្ឋយើង ត្រូវសម្របខ្លួនឲ្យចេះរស់នៅ តាមគន្លងបែបថ្មីជាមួយកូវីដ ដោយបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង។
ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខេត្ត ក៏បានជំរុញដល់គណៈកម្មការរៀបចំ ធ្វើលិខិតដាក់ទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើមី្បធ្វើការដោះស្រាយជាមួយក្រុមហ៊ុន ស៊ូជីង និងបានជំរុញដល់គ្រឹះស្ថានអង្គរ ធ្វើការជួសជុលជាបណ្តោះអាសន្ន ជាបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់កំពង់ផែចុងឃ្នៀស ដើមី្បត្រៀមលក្ខណៈទទួលស្វាគមន៍ នៅពេលបើកទេសចរណ៍ឡើងវិញ នៅដើមឆ្នាំ ២០២២ខាងមុខនេះ។ ចំពោះទិសដៅ និងគម្រោងផែនការដែលគ្រឹះស្ថានអង្គរលើកឡើង និងត្រូវអនុវត្តបន្តក្រោយពេល បើកដំណើរការទទួលភ្ញៀវទេសចរណ៍ ឡើងវិញនេះ។
ក្រោយពីចប់កិច្ចប្រជុំនោះ នៅរសៀលថ្ងៃនោះដែរលោក ទៀ សីហា ក៏បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យផ្ទាល់ នៅកំពង់ផែចុងឃ្នៀស អំពីស្ថានភាពទីតាំង ក្នុងការរៀបចំធ្វើការជួសជុលជាបន្ទាន់។ ក្នុងនោះដែរគម្រោងរបស់គ្រឹះស្ថានអង្គរ ត្រូវធ្វើការជួសជុលកែសម្រួលជាបន្ទាន់នោះ គឺកន្លែងភ្ញៀវអង្គុយរង់ចាំ, បញ្ជរលក់សំបុត្រ, ច្រកចុះ និងឡើងពីកាណូត, ទីតាំងចំណតរថយន្តធំតូច និងបន្ទប់ទឹកផងដែរ។
លោក ទៀ សីហា ក៏បានធ្វើការក្រើនរំលឹកដល់គ្រឹះស្ថានអង្គរ នូវរាល់កិច្ចការចាំបាច់ចំពោះមុខ និងយូអង្វែង គឺយើងត្រូវតែបំពេញនូវលក្ខណៈចាំបាច់ជាមុន ទើបយើងត្រូវបន្តធ្វើការងារយូរអង្វែង ដើមី្បបំពេញតម្រូវការភាពចាំបាច់ នៅពេលខាងមុខនេះ។ ម៉្យាងទៀត ក៏យើងត្រូវបន្តធ្វើការដោះស្រាយ នូវរាល់បញ្ហាដែលក្រុមហ៊ុនបង្កើតជាបញ្ហាកន្លងមក។ កត្តាសំខាន់នោះគ្រឹះស្ថានអង្គរ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពភ្ញៀវ ក្នុងពេលឡើងចុះកាណូត ព្រមទាំងអនាម័យបរិស្ថាន នៅក្នុងតំបន់កំពង់ផែចុងឃ្នៀស ដើមី្បទាក់ទាញអារម្មណ៍ដល់ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកទស្សនា នៅតំបន់ធម្មជាតិបឹងទន្លេសាប៕
អត្ថបទ៖ គឿន វេត






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ