Connect with us

ព័ត៌មានជាតិ

ច្បាប់វិនិយោគថ្មីកាត់បន្ថយបញ្ហាកិបកេងលើតុ ក្រោមតុ រវាងមន្រ្តីនិងអ្នកវិនិយោគ

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលថ្លែងថា ច្បាប់វិនិយោគថ្មីនឹងកាត់បន្ថយបញ្ហាកិបកេងលើតុ​ក្រោមតុ បន្ទាប់ពី​ប្រកាសដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ និងជាអគ្គលេខាធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយពីខ្លឹមសារ​ច្បាប់ថ្មីនេះ​ដល់ ស្ថានតំណាងកម្ពុជានៅក្រៅប្រទេសកាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ២០២១ ដើម្បី​ធ្វើជា​ទុនក្នុងការ​ទាក់ទាញអ្នកវិនិយោគបរទេសមករកស៊ីបន្ថែមទៀតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ចិន្តាសោភា បានលើកឡើងថា ​ច្បាប់វិនិយោគថ្មីនេះ​ផ្តល់ការលើកទឹកចិត្តច្រើន​ដល់អ្នកវិនិយោគ និង​ជួយកាត់បន្ថយ​បញ្ហាកិបកេង​លើតុក្រោមតុ រវាងមន្រ្តីពាកព័ន្ធនិងអ្នកវិនិយោគផងដែរ។

ក្នុងការកសាងសេដ្ឋកិច្ចឡើងវិញ ច្បាស់ណាស់ច្បាប់វិនិយោគថ្មីនេះនឹង​ដើរតួនាទីយ៉ាងសំខាន់។ លោក លោក សុខ ចិន្តាសោភា បានលើកឡើងថា ​ច្បាប់វិនិយោគថ្មីនេះ​ផ្តល់ការលើកទឹកចិត្តច្រើន​ដល់អ្នកវិនិយោគ និង​ជួយកាត់បន្ថយ​បញ្ហាកិបកេង​លើតុក្រោមតុ រវាងមន្រ្តីពាកព័ន្ធនិងអ្នកវិនិយោគផងដែរ។ ជាមួយ​គ្នា​នេះ​ក៏​​នឹង​មានច្បាប់មួយទៀត ដែល​ទើបតែអនុម័តគឺច្បាប់ស្ដីពីភាព​ជាដៃគូរវាង​រដ្ឋនិងឯកជន ដែល​ច្បាប់នេះបង្កើតនូវក្របខ័ណ្ឌគតិយុត្តមួយ ដើម្បីផ្ដល់លទ្ធភាពឲ្យវិស័យឯកជនក្នុង​ការ​ចូលរួម​ ជាមួយរដ្ឋាភិបាល​ក្នុង​ភាពជាដៃគូរវាងរដ្ឋនិងឯកជន ដែលបង្កើតនូវបរិយាកាស​មួយអំណោយផលឲ្យអ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុក មកចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា។

​បើ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ក្នុង​រយៈពេល​៩​ខែ​គិតពី​ខែមករា​ដល់​ខែកញ្ញា ២០២១ បានអនុម័ត​គម្រោង​វិនិយោគ សរុប​ចំនួន ១៣៤ គម្រោង​គិត​ជា​ទុនវិនិយោគ​មាន​ជាង ៣.៣ ពាន់​លាន​ដុល្លារ​អាមេរិក​។

គម្រោង​វិនិយោគ​ទាំង ១៣៤ គម្រោង​ ភាគច្រើន​អភិវឌ្ឍលើ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿង​បង្គុំ​អគ្គិសនី ទោចក្រយានយន្ត រោងចក្រ​ដំឡើង​ទោចក្រយានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី រោងចក្រ​ផលិត​អគ្គិសនី​ដើរ ថាមពល ព្រះអាទិត្យ និង​ធ្យូង ថ្ម រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម សណ្ឋាគារ និង​រោងចក្រ​ផលិត​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​ទៀត។ គម្រោង​ទាំងនេះ​ភាគច្រើន​មាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពត កំពង់ចាម កំពង់ធំ និង កំពង់ឆ្នាំង​ជាដើម​ ។

ច្បាប់ស្តីពីវិនិយោគថ្មីត្រូវបានតាក់តែងឡើងកាលពីឆ្នាំ ២០១៥ ដោយមាន៤២មាត្រា សំដៅការទាក់ទាញនិងជំរុញការវិនិយោគនៅកម្ពុជាឲ្យមានគុណភាព ប្រសិទ្ធភាព​និងប្រសិទ្ធផល​ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ច្បាប់​វិនិយោគថ្មីនេះ​ត្រូវបានតាក់តែង​ឡើង ក្នុង​គោលបំណង​បង្កើត​នូវក្របខណ្ឌ​គតិយុត្ត ដែលបើក​ចំហមានតម្លាភាព​អាចប៉ាន់ប្រមាណ​ទុកជាមុនបាន​និងប្រកបដោយភាព​អំណោយផលដែលអាច​ទាក់ទាញនិងជំរុញ​ការវិនិយោគ​នៅកម្ពុជា​ឲ្យមានគុណ ភាព ប្រសិទ្ធភាព ប្រសិទ្ធផល សំដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច៕

អត្ថបទ៖ ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម