ព័ត៌មានជាតិ
ជិះម៉ូតូទៅប៉ះ នឹងបង្កាន់ដៃស្ពានអាកាសធ្លាក់មកក្រោម របួសធ្ងន់ ព្យាយាមមិនព្រមឡើងរថយន្តសង្គ្រោះបន្ទាន់
បុរសម្នាក់បានរងរបួសធ្ងន់ ហើយក៏ត្រូវបានគេជួយសង្គ្រោះ ដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ ក្រោយពេលបុរសម្នាក់នេះជិះម៉ូតូទៅប៉ះនឹងបង្កាន់ដៃស្ពានអាកាស ៧ មករា បណ្ដាលឱ្យធ្លាក់មកក្រោមបោកនឹងថ្នល់យ៉ាងពេញទំហឹងនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ zoomer-x ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ1GI-8911ធ្វើដំណើរឡើងលើស្ពានអាកាស ៧ មករាតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវបំបែកចុងស្ពានបានបត់ស្ដាំដៃចុះមកផ្លូវកម្ពុជាក្រោម ហើយពេលមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃប៉ះបង្កាន់ដៃស្ពានបណ្ដាលឱ្យធ្លាក់ចុះមកក្រោមបោកនឹងថ្នល់រងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ ហើយរថយន្តសង្គ្រោះបន្ទាន់ក៏បានមកយកជនរងគ្រោះទៅព្យាបាល តែជនរងគ្រោះមិនព្រមឡើងរថយន្តសង្គ្រោះបន្ទាន់នោះទេ គឺបានទាមទារត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង តែសមត្ថកិច្ចមិនព្រម ព្រោះខ្លាចជនរងគ្រោះធ្វើដំណើរទៅជួបគ្រោះថ្នាក់ទៀត ទើបសមត្ថកិច្ចសួរនាំជនរងគ្រោះរកលេខទូរស័ព្ទសាច់ញាតិដើម្បីទំនាក់ទំនងឱ្យមកកន្លែងកើតហេតុ។
ពេលសាច់ញាតិមកដល់បានឱ្យរថយន្តសង្គ្រោះដឹកជនរងគ្រោះយកទៅព្យាបាលនៅឯមន្ទីរពេទ្យ។ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ៕
អត្ថបទៈ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


