ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវ:លើនារីម្នាក់មិនបានសម្រេច ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
យោងតាមរបាយការណ៍បានឲ្យដឹងថា បុរសជនសង្ស័យឈ្មោះ ធីម ធី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីចម្ការ រស់នៅភូមិចងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរីបានធ្វេីសកម្មភាព លួចបេីកគន្លឹះទ្វារផ្ទះជនរងគ្រោះ បម្រុងចូលទៅលេង ប៉ុន្តែលុះចូលទៅដល់ក្នុងផ្ទះ មានសភាពស្ងាត់ ព្រោះជនរងគ្រោះបានសម្រាកនៅក្នុងបន្ទប់គេង ភ្លាមនោះដែរ បុរសជនសង្ស័យក៏បានបេីកទ្វារបន្ទប់ជនរងគ្រោះ ឃេីញជនរងគ្រោះគេងតែម្នាក់ឯង ខ្លួនក៏បានដោះសម្លៀកបំពាក់ ឡេីងដេកលេីគ្រែជាមួយគ្នា ពេលនោះជនរងគ្រោះបានឃេីញ ក៏ស្រែកឲ្យបងប្អូនជួយ បន្ទាប់មកជនរងគ្រោះបានស្រវារកទូរសព្ទដៃខលមកសមត្ថកិច្ចតែម្តង។

នាងរីរងគ្រោះ ឈ្មោះ ស.ឆ.អ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ1E- 5558។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្ត ដេីម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទៈ វុទ្ធឦសាន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


