ព័ត៌មានជាតិ
ចិនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៥៥០ កន្លែងបន្ថែមទៀត
ភាគីចិនបានសម្រេចផ្តល់អាហារូបករណ៍ចំនួន ៥៥០ កន្លែងដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិននៅក្នុងឆ្នាំ ២០២២-២០២៣ សម្រាប់រយៈពេល ៥ ឆ្នាំ និងកំពុងពិចារណាបើកឱ្យនិស្សិតកម្ពុជាបានត្រឡប់ទៅសិក្សានៅប្រទេសចិនវិញ។ លទ្ធផលនេះ កើតឡើងនៅក្នុងជំនួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ រវាងសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និង លោក លី ខឺឈាំង នាយក រដ្ឋមន្រ្តីចិន កាលពីល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ឱ្យដឹងថា ពាក់ព័ន្ធការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា ចិន លោក លី ខឺឈាំង បានឯកភាពថា ភាគីចិននឹងបន្តជួយដល់កម្ពុជា ក្នុងការផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីដ-១៩ ហើយនៅពេលឆាប់ៗនេះ ប្រទេសចិននឹងផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក៏ដូចជាផ្ដល់នូវជំនួយជាសម្ភារៈបរិក្ខាពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺកូវីដ-១៩ ដល់កម្ពុជាផងដែរ។ លើសពីនេះ ភាគីចិននឹងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំ ២០២២-២០២៣ ចំនួន ៥៥០ អាហារូបករណ៍ សម្រាប់រយៈពេល៥ឆ្នាំ ហើយក៏កំពុងតែពិនិត្យពិចារណាមើលផងដែរដើម្បីបើកឱ្យនិស្សិតកម្ពុជាបានត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញនាពេលឆាប់ៗនេះ។

ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ លោក លី ខឺឈាំង បានជម្រាបជូនសម្តេចតេជោថា ភាគីចិននឹងចូលរួមប្រជុំអាស៊ី-អឺរ៉ុបនាពេលខាងមុខ និងផ្ដល់ការគាំទ្រជាជំនួយដល់កម្ពុជាក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំ២០២២៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


