Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ៖ កូ​វីដ​-១៩ គឺជា​វិញ្ញាសា​សាកល្បង​ដល់​ការប្ដេជ្ញាចិត្ត​រវាង​អាស៊ី និង​អឺរ៉ុប ក្នុង​កិច្ចសហការ និង​ជឿទុកចិត្ត​គ្នា

បានផុស

នៅ

មាន​ប្រសា​ស​ន៍​នៅ​ក្នុង​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ (ASEP11) នា​រសៀល​ថ្ងៃទី​១៦ ខែ វិ​ចិ្ឆ​កា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកឡើង​ថា ជំងឺ​កូ​វីដ​-១៩ ពិតជា​បាន​ផ្លាស់ប្តូរ​នូវ​បទដ្ឋាន និង​ឥរិយាបថ​នៃ​ការបំពេញ​កិច្ចការ និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង ដែល​នេះ​អាច​ចាត់ទុកបាន​ថា ជា​វិញ្ញាសា​សាកល្បង​ដល់​ការប្ដេជ្ញាចិត្ត​រវាង​អាស៊ី និង​អឺរ៉ុប ក្នុងការ​រក្សាបាន​នូវ​កិច្ចសហប្រតិបត្តិការ​មួយ ប្រកបដោយ​ភាពជឿ​ទុកចិត្ត​គ្នា​។

​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ទោះបីជា​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​បាន​គំរាមកំហែង​ដល់​និន្នាការ​នយោបាយ នៃ​ពហុភាគី​និយម​សកល​ក៏ដោយ ក៏​ការ​ប្ដេជ្ញាចិត្ត​របស់​យើង​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ពុំ​បាន​រង្គោះរង្គើ​ឡើយ​។ ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការ​ដ៏ រឹងមាំ​នៃ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប នឹងធ្វើ​ឱ្យ​យើង​ចាកចេញ និង​ងើប​ចេញពី​វិបត្តិ​សកល​នេះ​ជាមួយគ្នា ដោយ​មិន​បោះបង់ និង​មិន​ទុកចោល​ប្រទេស​ណាមួយ​នោះ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ស្ថិតក្នុង​បរិការណ៍​ដ៏​លំបាក​នេះ កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប គឺជា​យន្តការ​ស្នូល ដ៏​សំខាន់​មួយ​សម្រាប់​ត​ភ្ជាប់​ប្រជាជន និង​ប្រជាជន រវាង​ទ្វីប​ទាំងពីរ​នៃ​យើង ហើយ​លទ្ធផល នៃ​កិច្ចប្រជុំ​នេះ នឹង​ក្លាយ​ជា​ធាតុ​ចូល និង​អនុសាសន៍​ដ៏​មានតម្លៃ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប​។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ អាទិភាព​របស់​កម្ពុជា គឺ​ផ្ដោត​សំខាន់​ទៅលើ​ការ​លើកកម្ពស់​ពហុភាគី​និយម​ឱ្យ​កាន់តែ​រឹងមាំ ដើម្បី​ជំរុញ​កំណើន​រួមគ្នា​ក្នុង​ការ​ស្ដារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ ប្រកបដោយ​ចីរភាព​, បរិ​យា​ប័ន្ន និង​ភាព​ធន់ នៅក្រោយ​វិបត្តិ​។​

​សូមបញ្ជាក់​ថា នៅ​រសៀល​ថ្ងៃទី​១៦ ខែ វិ​ចិ្ឆ​កា ឆ្នាំ​២០២១​នេះ សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ (ASEP11) ក្រោម​មូលបទ “​ការពង្រឹង​ភាព ជា​ដៃគូ​សភា ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ទាំង​ក្នុងសម័យ និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។​

​កិច្ចប្រជុំ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​ភាពជា​ដៃ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣ និង​វត្តមាន​លោកជំទាវ ហេ​ឌី ហូ​តា​ឡា អនុប្រធាន​សភា​អឺរ៉ុប ព្រមទាំង​មានការ​ចូលរួម​ពី​គណៈប្រតិភូ​សភា​ក្នុង​តំបន់​ទាំងពីរ អាស៊ី និង​អឺរ៉ុប និង​ដៃគូ​ជាង​៣០​ប្រទេស និង​ស្ថាប័ន​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៤៥ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម