សន្តិសុខសង្គម
ពលរដ្ឋតំបន់បឹងព្រលឹត ប្តឹងសុំអន្តរាគមន៍ ករណីក្រុមហ៊ុនមួយ បូមខ្សាច់បង្ហូរទឹកលិចលង់ផ្ទះរាប់សិបគ្រួសារ
ពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងតំបន់បឹងព្រលឹត ក្នុងភូមិអូរអណ្តូងមួយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានដាក់ពាក្យបណ្តឹងប្តឹងទៅសាលាសង្កាត់ព្រែកប្រា សុំកិច្ចអន្តរាគមន៍ លើក្រុមហ៊ុនប៊ូមខ្សាច់ឯកជនមួយ ដែលបានប៊ូមខ្សាច់ហើយបង្ហូរទឹកលិចលង់ផ្ទះសម្បែងពលរដ្ឋរ៉ាប់សិបគ្រួសាររស់នៅក្នុងតំបន់នោះ។

ផ្អែកលើស្នាមមេដៃពលរដ្ឋជាច្រើនគ្រួសារ ប្តឹងក្រុមហ៊ុនប៊ូមខ្សាច់ឯកជនមួយដែលមិនស្គាល់ឈ្មោះ មានខ្លឹមសារថា៖ យើងខ្ញុំជាពលរដ្ឋរស់នៅក្នុងភូមិអូរអណ្តូង១ (តំបន់បឹងព្រលឹត ) បានរងគ្រោះដោយសារទឹកជន់លិចផ្ទះសម្បែងអស់រយៈពេលជាច្រើនខែកន្លងមកហើយ ដោយសារតែក្រុមហ៊ុនធ្វើការប៊ូមខ្សាច់ ហើយបង្ហូរទឹកចូលបឹងឧកញ៉ា ហេង លី ធ្វើឱ្យទឹកបឹងនេះ ហូរហៀរជន់លិចផ្ទះប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះតែបឹងគ្មានកន្លែងទឹកហូរចេញទៅ។ ពាក្យបណ្តឹងដដែលនេះ បានប្តឹងគោរពជូនអាជ្ញាធរសង្កាត់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ថ្មីៗនេះ។

តាមការឱ្យដឹងពីពលរដ្ឋរស់នៅតំបន់នោះថា បាតុភាពនេះកើតឡើងមកជាយូរហើយ ហើយពួកគាត់ត្រូវរស់នៅទាំងលំបាក ពិសេសរាល់ពេលមានភ្លៀងធ្លាក់ បូកជាមួយនឹងការប៊ូមខ្សាច់ហើយបង្ហូរទឹកចូលមកតំបន់ដែលពួកគាត់រស់នៅ ព្រោះជាតំបន់ទំនាបទាប ធ្វើឱ្យមានការជន់លិចជាបន្តបន្ទាប់ ប៉ះពាល់ដល់ការរស់នៅ ប្រកបការរកស៊ី និងការធ្វើដំណើរទៅមកជាដើម។

យ៉ាងណាមិញ គិតត្រឹមវេលាថ្ងៃទី ១៧ ខែវិច្ឆិកានេះ ស្ថានភាពទឹកជន់លិចផ្ទះបងប្អូនពលរដ្ឋ បានស្រកអស់ខ្លះបណ្តើរៗហើយ ប៉ុន្តែពួកគាត់បញ្ជាក់ថា បើការប៊ូមខ្សាច់នៅតែបន្តមាន គឺពួកគាត់នៅតែប្រឈមនឹងការជន់លិចឡើងវិញដូចសពមួយដងដដែល ព្រោះគ្មានកន្លែងដែលត្រូវបង្ហូរទឹកទៅ ក្រៅតែពីធ្លាក់ទៅកាន់តំបន់ដែលពួកគាត់រស់នៅ ព្រោះជាតំបន់ទំនាបទាបជាងគេនៅភូមិសាស្ត្រនោះ។

ជុំវិញបាតុភាពនេះដែរ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មី តាមរយៈប្រព័ន្ធអេឡិត្រូនិច WhatsApp នារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យដឹងថា៖ កន្លងទៅ ទីតាំងនៅតំបន់បឹងព្រលឹតតែងមានការលិចរាល់ឆ្នាំ តំបន់នោះ គឺមានសណ្ឋានដីទំនាប ឬហៅថាជាតំបន់ទាបជាងគេ ចឹងហើយរាល់ពេលមានការជន់លិចផ្ទះបងប្អូនពលរដ្ឋនៅតំបន់នោះ ដោយលោកអភិបាល បានកាយទម្លាក់ទៅតំបន់ដីទុកចោលនៅក្បែរ ឬក្រោយៗតំបន់នោះ ដើម្បីជាការរំដោះទឹកបណ្តោះអាសន្នសិន។

ប៉ុន្តែក្រោយមក តំបន់ដីដែលទុកចោល ដែលអាជ្ញាធរធ្លាប់បានកាយ ឬស្តារទឹកទម្លាក់ទៅនោះ បាននឹងកំពុងអភិវឌ្ឍន៍ ចឹងហើយអាជ្ញាធរមិនអាចរំដោះទឹកទៅតំបន់ ឬដីទាំងនោះបានទៀតទេ។
លោអភិបាលបញ្ជាក់ថា ការលិចលង់នោះ មិនមែនមកតែពីការប៊ូមខ្សាច់នោះទេ ស្របនឹងការដែលមានភ្លៀងធ្លាក់ផងដែរ ហើយការលិចនេះមិនទាន់ជាមានការលិចលង់ត្រាំត្រែងខ្លាំងដូចកាលពីប៉ុន្មានឆ្នាំកន្លងទៅនោះទេ ដោយអាជ្ញាធរបានខិតខំដាក់ប្រព័ន្ធលូបង្ហូរទឹកផង ខិតខំកាយប្រលាយផង ប៉ុន្តែដោយសារដីដែលនៅជុំវិញតំបន់ គឺមានការអភិវឌ្ឍន៍ ចឹងហើយដីអភិវឌ្ឍន៍ទាំងនោះ មានការចាក់បំពេញខ្ពស់ផងដែរ ធ្វើអោយសណ្ឋានដីតំបន់បឹងព្រលឹតទាបជាងគេ ទើបកកើតជាការជន់លិច។
យ៉ាងណាមិញ លោកអភិបាលខណ្ឌ បញ្ជាក់ថា បច្ចុប្បន្ន លោកបានចាត់តាំងអភិបាលរងខណ្ឌមួយរូប ដើម្បីដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ហើយ ដោយកំពុងរកវិធីដោះ ធ្វើយ៉ាងមិចអោយមានកន្លែងកាយដើម្បីរំដោះទឹកបាន សូម្បីតែដីឯកជន អោយតែកាយបាន អាជ្ញាធរនឹងសហការជាមួយម្ចាស់ដី ដើម្បីកាយ កាយហើយដោះស្រាយហើយ អាជ្ញាធរ នឹងធានាលុប ឬចាក់បំពេញដីជូនម្ចាស់ដីវិញ នេះជាដំណោះស្រាយចំពោះមុខ។
ជុំវិញ ការប្តឹងរបស់ពលរដ្ឋខាងលើ គេនៅមិនទាន់ដឹងថា ក្រុមហ៊ុនប៊ូមខ្សាច់ឯកជនមួយនោះ មានឈ្មោះអ្វី ហើយជាកម្មសិទ្ធិរបស់អ្នកណានោះដែរ គ្រាន់តែដឹងថា ការប៊ូមខ្សាច់នោះ គឺប៊ូមមកពីទន្លេបាសាក់មក ដោយចោះទុយោឆ្លងកាត់ផ្លូវលេខ៣៦៩ ឬហៅថាផ្លូវព្រែកប្រា ហើយប៊ូមខ្សាច់ទៅចាក់បំពេញនៅក្បែរតំបន់រងគ្រោះរបស់ពលរដ្ឋ ដើម្បីចាក់បំពេញសណ្ឋានដីអោយខ្ពស់ ហើយគេបង្ហូរទឹកចូលទៅបឹងរបស់លោកឧកញ៉ា ហេង លី ធ្វើឱ្យទឹកបឹងឡើងខ្ពស់ រហូតហូរហៀរចេញពីបឹង លិចផ្ទះពលរដ្ឋតែម្តងទៅ៕
អត្ថបទៈ លីហេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


