ព័ត៌មានជាតិ
ភ្ញៀវទេសចរជាង ១១ម៉ឺននាក់ បានទៅដើរលេងកម្សាន្ដនៅខេត្ដសៀមរាប រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជាង ១១ម៉ឺននាក់ បានទៅដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅយប់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ថា ក្នុងរយៈពេល ៣ថ្ងៃមកនេះ អ្នកទេសចរទៅកម្សាន្ដនៅខេត្ដសៀមរាបជាង ១១ម៉ឺននាក់។ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ១១៧.០០០នាក់ ដែលភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត មានចំនួនប្រមាណ ៧០-៨០% ហើយមានប្រមាណជា ៨០,០០០ ទៅ៩០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ រីឯភ្ញៀវទេសចរបរទេសដែលបានដើរកម្សាន្ដ នៅខេត្ដសៀមរាបមានចំនួន ១,១៤៦នាក់ផងដែរ។
តំបន់ទេសចរណ៍ ដែលទទួលបានទេសចរច្រើន រួមមាន៖ រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៧៩,០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ១២,៧០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥,៣០០នាក់៕
អត្ថបទ៖ គឿន វេត




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


