Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ ការបើកប្រទេសឡើងវិញលើ​គ្រប់​វិស័យ គឺមិនថយក្រោយនោះទេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដោយក្ដីសង្ឃឹមថា ការបើកប្រទេសឡើងវិញលើ​គ្រប់​វិស័យ គឺមិនថយក្រោយនោះទេ ខណៈដែលការឆ្លងជំងឺកូវីដ-១៩ ក្រោយព្រះរាជពិធីបុណ្យអុំទូក ប៉ុន្មានថ្ងៃមកនេះ ស្ថិតនៅក្រោមចំនួន ៥០នាក់ប៉ុណ្ណោះ។

ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងអំឡុងពេលបុណ្យអុំទូក ៣ថ្ងៃ និងថ្ងៃ​អាទិ​ត្យចុងសប្ដាហ៍ មានប្រជាពលរដ្ឋប្រមាណ ១លាន ១សែននាក់ បានដើរលេងកម្សាន្ដនៅតាមតំបន់ទេសចរណ៍នានា ទូទាំងប្រទេសកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ទៀតថា ប្រជាពលរដ្ឋភាគច្រើន បានចូលរួមអនុវត្ត​វិធាន​ការសុខាភិបាល ក៏ដូចជាវិធានការ ៣ការពារ និង ៣កុំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ក្នុង​នោះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការទាំងនេះបន្តទៀត​ សម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិផងដែរ។

ប្រមុខរាជរដ្ឋាភិបាល បានឲ្យដឹងដែរថា ក្រោយព្រះរាជពិធីបុណ្យអុំទូក ប៉ុន្មានថ្ងៃមកនេះ ការឆ្លងជំងឺកូវីដ-១៩ ស្ថិត​នៅក្រោមចំនួន ៥០នាក់ប៉ុណ្ណោះ។ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយក្ដីសង្ឃឹមថា ការបើកប្រទេស​លើ​គ្រប់វិស័យ មិនថយក្រោយនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម