ព័ត៌មានជាតិ
ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះពានរង្វាន់ផ្នែកបរិស្ថានពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM)
ភ្នំពេញ ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដែលបានចូលរួមចំណែកដ៏ធំចំពោះការអភិរក្សបរិស្ថានកម្ពុជា តាមរយៈការឈ្នះពានរង្វាន់ពីកម្មវិធី Cambodia Eurocham CSR Awards 2021 ដ៏មានកិត្យានុភាព។
ក្រុមហ៊ុន HEINEKEN Cambodia បានឈ្នះក្រុមហ៊ុនក្នុងស្រុកដែលចូលរួមប្រកួតប្រជែងផ្សេងទៀត ដើម្បីទទួលបានពានរង្វាន់ផ្នែកបរិស្ថាន Eurocham CSR Environmental Award ដែលក្នុងប្រភេទពានរង្វាន់នេះមានការចូលរួមប្រកួតប្រជែងពីក្រុមហ៊ុនជាច្រើនរួមទាំងសណ្ឋាគារ Sofitel និងក្រុមហ៊ុន Total Energies ផងដែរ។
ក្រុមហ៊ុន HEINEKEN Cambodia ក៏ជាបេក្ខភាពមួយក្នុងការប្រកួតប្រជែងយកពានរង្វាន់ក្នុងប្រភេទ CSR Project និង CSR Busines នៅក្នុងកម្មវិធីពានរង្វាន់ Eurocham Cambodia CSR Awards នេះផងដែរ។ ពានរង្វាន់ទាំងនេះបានទទួលស្គាល់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅកម្ពុជាដោយសារការចូលរួមចំណែករបស់ក្រុមហ៊ុនទាំងនោះចំពោះសង្គមជាតិ និងបរិស្ថានតាមរយៈគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ពួកគេ។
នៅក្នុងពេលទទួលពានរង្វាន់ លោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន HEINEKEN Cambodia បានថ្លែងថា “ក្រុមហ៊ុន HEINEKEN Cambodia របស់យើងមានកិត្តិយសដែលបានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមានតិក្យានុភាពនានា ដែលបានធ្វើកិច្ចការជាច្រើនក្នុងសកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) នៅកម្ពុជា។ ជាមួយនឹងមហិច្ឆិតារបស់យើងដើម្បី “ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ” CSR មានសារៈសំខាន់ចំពោះដំណើរការអាជីវកម្មរបស់យើង។ ការការពារបរិស្ថានគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៣ របស់យើង ដែលសសរស្តម្ភ ២ទៀត គឺការចូលរួមកិច្ចការសង្គម និងការពិសាដោយការទទួលខុសត្រូវ។ ការសម្រេចបានអព្យាក្រិតភាពកាបូន ការការពារទីជម្រាលទឹក និងការកែច្នៃប្រើប្រាស់ឡើងវិញគឺជាឆ្អឹងខ្នងនៃមហិច្ឆិតាបរិស្ថានរបស់យើង។ ពានរង្វាន់នៅយប់នេះគឺជាការទទួលស្គាល់ដ៏អស្ចារ្យចំពោះសមិទ្ធផលរបស់យើងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់យើងសម្រាប់អនាគត។ ខ្ញុំចង់ឆ្លៀតឱកាសនៅយប់នេះ ដើម្បីថ្លែងអំណរគុណដល់សហការីទាំងអស់នៅក្នុងក្រុមហ៊ុន HEINEKEN Cambodia ដែលបានជួយធ្វើឱ្យកិច្ចការដ៏អស្ចារ្យនេះឱ្យលេចចេញជារូបរាងឡើង។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់ Eurocham ដែលបានរៀបចំការប្រកួតប្រជែងនេះឡើង និងបានបង្ហាញសារៈសំខាន់នៃ CSR”។

ពានរង្វាន់ Eurocham CSR Awards មានប្រភេទ CSR Business Award ប្រភេទ CSR Project Award ប្រភេទ CSR Environmental Award និងប្រភេទ CSR Sustainable Production Award។ ពិធីប្រកាសអ្នកឈ្នះ និងប្រគល់ពានរង្វាន់ទាំងនេះត្រូវបានប្រារព្វធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា។
អ្នកឈ្នះពានរង្វាន់ក្នុងប្រភេទនីមួយៗត្រូវបានជ្រើសរើសដោយគណៈកម្មការឯករាជ្យដែលមានសមាជិក ១២នាក់ ដែលទទួលបានការគោរព និងមានបទពិសោធការងារច្រើនឆ្នាំ។ សមាជិកគណៈកម្មការទាំងនេះមកពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងវិស័យអប់រំ។

ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្នមានបុគ្គលិកជិត ៧០០នាក់ និងផ្ដល់ការងារជូនប្រជាជនកម្ពុជា ១២០,០០០នាក់ ដែលប្រកបការងារជាផ្នែកមួយនៃបណ្ដាញអាជីវកម្មរបស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពីកសិករដាំដុះស្រូវ រហូតដល់អាជីវករលក់ដូរភេសជ្ជៈនៅតាមហាងនានា។
បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ផលិតស្រាបៀរចំនួន ៥ម៉ាកក្នុងប្រទេសកម្ពុជា ដោយគោរពតាមបទដ្ឋានគុណភាពខ្ពស់បំផុត ដែលបម្រើជូនអតិថិជននូវគ្រប់រសជាតិ។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ១០០% ពីរោងចក្រក្នុងស្រុក ផលិតផលស្រាបៀររបស់ក្រុមហ៊ុន HEINEKEN (Cambodia) នៅកម្ពុជា រួមមានស្រាបៀរ Heineken ស្រាបៀរ ABC ស្រាបៀរ Tiger និង Tiger Crystal ស្រាបៀរ Anchor និង Anchor White និងស្រាបៀរ Gold Crown៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


