ជីវិតកម្សាន្ដ
ស្រាបៀរ Heineken® អបអរឆ្នាំថ្មី ២០២២ ដោយផ្ដល់នូវការបញ្ចុះតម្លៃដ៏ពិសេស
ស្របពេលដែលយើងស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល និងត្រៀមខ្លួនអបអរពិធីបុណ្យចូលឆ្នាំចិននាពេលឆាប់ៗខាងមុខនេះ យើងដឹងថា អតិថិជនរបស់យើងកំពុងទន្ទឹងរង់ចាំចំណាយពេលវេលាល្អនេះជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។ ដើម្បីញ៉ាំងឲ្យបទពិសោធន៍ទាំងអស់នេះកាន់តែពិសេស ឥឡូវនេះ ស្រាបៀរ Heineken® ផ្តល់ជូននូវតម្លៃពិសេស គឺ ១៦ដុល្លារ សម្រាប់ស្រាបៀរ Heineken® កេសធំដែលមាន ២៤កំប៉ុង និង ៨ដុល្លារ សម្រាប់ស្រាបៀរ Heineken® កេសតូចដែលមាន ១២កំប៉ុង។ ការផ្តល់ជូននេះអនុវត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ “ស្រាបៀរ Heineken® គឺជាម៉ាកយីហោលំដាប់កំពូលរបស់យើង ដែលត្រូវបានទទួលស្គាល់ដោយសារគុណភាពដ៏ពិសេសរបស់វា។ មិនថាអ្នកនៅទីណានៃពិភពលោក អ្នកប្រាកដជានឹងទទួលបាននូវរសជាតិដ៏អស្ចារ្យនេះ ក៏ដូចជាភាពរីករាយដែលអ្នកគាំទ្រស្រាបៀររបស់យើងបានទទួលអស់រយ:ពេលជិត ១៥០ ឆ្នាំមកហើយ។ យើងសង្ឃឹមថាស្រាបៀរ Heineken® នឹងបង្កើននូវភាពអស្ចារ្យដល់អតិថិជនជាច្រើនរបស់យើងក្នុងឆ្នាំ ២០២២ នេះ ខណ:ដែលយើងធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់ឆ្នាំថ្មីឲ្យកាន់តែល្អប្រសើរ!”។
ជាមួយរសជាតិដ៏ប្រណិតនិងស្រស់ស្រាយ ស្រាបៀរ Heineken® គឺជាគ្រឿងបន្ថែមដ៏សមស្របបំផុតសម្រាប់ អាហារពេលល្ងាចដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មី។ សូមបង្កើនភាពរីករាយជាមួយក្រុមគ្រួសារនិងមិត្តភក្តិក្នុងអំឡុង បុណ្យចូលឆ្នាំចិនខាងមុខនេះ ជាមួយស្រាបៀរ Heineken® ឬធ្វើជាភ្ញៀវដ៏ល្អបំផុតដោយផ្តល់អំណោយឆ្នាំថ្មីនូវ ស្រាបៀរ Heineken®។ ដំណឹងដ៏រំភើបជាច្រើនទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមរង់ចាំតាមដាន បណ្ដាញសង្គមរបស់ស្រាបៀរ Heineken® សម្រាប់ព័ត៌មានបន្ថែម។
សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖
ព័ត៌មានអំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា – មានឈ្មោះដើម ក្រុមហ៊ុនស្រាបៀរកម្ពុជាលីមីតធីត (CBL) – គឺជាផ្នែកមួយនៃ ក្រុមហ៊ុនហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំលំដាប់ពិភពលោក។ ក្រុមហ៊ុនចាប់ផ្តើមបើកប្រតិបត្តិការ អាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន អាស៊ីប៉ាស៊ីហ្វិច ប៊ែវើរី លីមីតធីត និងក្រុមហ៊ុន ប្រូហ្គ្រេសនាំចេញ-នាំចូល មុនពេលក្លាយជាក្រុមហ៊ុនហ៊ិននីគែន ១០០% នៅឆ្នាំ២០១៤។ ក្រុមហ៊ុនមានបុគ្គលិកសរុបប្រមាណ ៧០០នាក់ដែលកំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិចស្ត្រាស្តោត, Anchor, Anchor White និង Gold Crown ជាដើម – ដែលផលិតតាមស្ដង់ដារអន្ដរជាតិដែលមានប្រភពពីប្រទេសហូឡង់។ យើងប្រកាន់គោលការណ៍រក្សានិរន្ដរភាពសម្រាប់មនុស្សជាតិ ភពផែនដី និងវិបុលភាព នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ភាពប្រសើរជាងមុននៅក្នុងប្រទេសកម្ពុជា៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


