Connect with us

ព័ត៌មានជាតិ

ចុច​ឈ្មោះ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង ជាប់​ពាក់ព័ន្ធ​​​ការ​កាប់​ទន្រ្ទាន​​ព្រៃ​លិចទឹក

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​មាន​ការ​សោកស្តាយ និង​ព្រម​ទទួលការ​តិះទៀន​ពី​មជ្ឍដ្ឋាន​នានាលើ​ការ​ចន្លោះ​ប្រហោង ការ​បង្ក្រាប​អ្នក​ដែលពាក់ព័ន្ធ​ការ​កាប់​រាន​​ព្រៃ​លិចទឹក​នៅ​តំបន់​បឹង​ទន្លេសាប​​ពី​មន្រ្តី​ថ្នាក់​ខេត្ត និង​ពលរដ្ឋ​មួយ​ចំនួន។

ក្នុង​សារសម្លេង​នៅ​រសៀល​នេះ សម្តេច​តេជោ​ ហ៊ុន​ សែន បាន​​បញ្ជា​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ ឯកឧត្តម​ ជា​ សុផារ៉ា ដឹកនាំ​កិច្ច​​ប្រជុំ​ជា​បន្ទាន់​ជាមួយ​ក្រងសួងពាក់ព័ន្ធ​មាន​ក្រសួង​ធនធាន​ទឹក ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន អាជ្ញាធរ​ទន្លេ​សាប និង​ផ្នែកពាក់​ព័ន្ធ​នានា​មាន​ក្រសួង​ទំនាក់​រដ្ឋសភា និងព្រិទ្ធសភា ស្រាវជ្រាវ​រកអ្នក​ដែលពាក់ព័ន្ធ និង​ចាត់​វិធានការ​ជា​បន្ទាន់​ដោយ​គ្មានការពន្យាពេល​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេ​ច​បាន​​ចេញ​បញ្ជា​ដក​យក​ត្រឡប់​មក​វិញ​ទាំង​អស់​ដី​ទាំង​ឡាយ​ដែល​កាប់​រួច​ទៅ​ហើយ។

ប្រមុខ​រដ្ឋាភិបាលក៏​បាន​ញ្ជាក់​ ឮ​ថា​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង ដែល​ទើប​ផុត​អណ្ណតិបាន​កាន់កាប់ដីព្រៃលិចទឹក​​ប្រហែល ២០០០ ហិកតា ទោះ​បី​ថ្នាក់​ណា​ក៏​ដោយ ត្រូវ​ប្រមូល​ដី​នោះ​មក​វិញ​ទាំងអស់។

សម្តេច​បាន​ព្រមាន​យ៉ាង​ដូច្នេះ​​ថា អ្នក​ប្រព្រឹត្តិ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ផ្លូវ​ច្បាប់ដោយ​ខាន​មិន​បាន។ មន្រ្តី​ដែល​ជាប់​ពាក់ព័ន្ធ​​ត្រូវ​ចេញ​សារភាព​ជា​បន្ទាន់ ដើម្បីអាច​ទទួល​ការបន្ធូរបន្ថយទោស បើ​មិន​អីចឹង​ទេ​អាច​ប្រឈម​ការ​ចាប់​ខ្លួន​និង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ដីធ្លី ដែលពាក់ព័ន្ធបទ​ល្មើស។

សម្តេច​បាន​ថ្លែង​ថា ការទន្រ្ទាន​កាន់​កាប់​ព្រៃ​លិចទឹកយ៉ាង​អានាធិបតេយ្យ​នេះ​ មិនអាច​អត់អោន​បានទេ សម្រាប់​មន្រ្តី​ដែល​គ្រប់គ្រង​ដែនដី​ជា​ខេត្ត ជា​ស្រុក​ដែល​ចូលពាក់ព័ន្ធ​កាប់ទន្រ្ទាន​នៅ​ទី​នោះ។ ពលរដ្ឋ​ក៏​ដូចគ្នា​មិន​អាច​កាត់​ទន្រ្ទាន​ដីលិចទឹក។ ដូច្នេះ​ដើម្បី​ការពារ​បឹង​ទន្លេសាប​ដែល​កំពុង​រងគ្រោះ​ស្រាប់​ដោយសារ​គោករាក់ និង​ការកាប់​បំផ្លាញដោយ​ជន​ល្មើស​​ទៅ​ហើយ​នោះ។

សម្តេច​ឲ្យ​នាយ​ឧត្ដមសេនីយ៍​​សៅ សុខា ត្រូវ​ធ្វើ​សកម្មភាព​ដឹកនាំ​កម្លាំង​ទាំង​ថ្មើរជើង ផ្លូវទឹក និង​ឧទ្ធម្ភាគចក្រ ទៅលើ​ប្រតិបត្តិដើម្បី​​រក្សា​ការពារ​តំបន់​ព្រៃ​លិចទឹក​នេះ។ ជាមួយគ្នា​នេះ​​ក៏​បាន​ដាក់​​បទ​បញ្ជា​ឲ្យ​លោក​ឱម យ៉ិនទៀង ដឹកនាំ​កម្លាំង​ភេរវកម្ម​ ដើម្បី​ស្រាវជ្រាវ​រក​មន្រ្តី​ណា​ពាក់ព័ន្ធ ដើម្បី​នាំ​ទៅ​កាត់ទោស​។

សម្តេច​បាន​បញ្ជាក់​ថា ​គ្មាន​ពេល​វេលា​អប់រំ​ច្រើន​សម្រាប់​អ្នក​បំពាន​ទៀត​ទេ ដោយ​ត្រូវ​ធ្វើការ​ភ្លាមៗ​ដោយ​គ្មាន​ការ​ពន្យារ​ពេល​។ សម្តេ​ច​បាន​បញ្ជា​ឲ្យ​​អភិបាល​ខេត្ត​តាម​ដង​ទន្លេ​សាប​ទាំងអស់ ទប់ស្កាត់​ការ​កាប់​រាន​ព្រៃលិចទឹក ហើយ​ត្រូវ​គ្រប់គ្រង​ដី​ដែល​បាន​កាន់កាប់​រួច​ហើយ។ អាជ្ញាធរ​ខេត្ត​ត្រូវ​ប្រើ​ឲ្យ​អស់​ដែន​សមត្ថកិច្ច​របស់​ខ្លួន ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ រួមជាមួយ​មន្រ្តី​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​បង្រ្កាប​ ដោយ​គ្មាន​ពេល​វេលា​ធ្វើការ​អប់រំ​បន្ថែម​នោះទេ។

ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​ក៏​មិន​អនុញ្ញាត​ឲ្យ​បង្ក​បង្កើន​ផល​ដី​ដែល​ដក​ហូត​នោះ​ទេ។ ត្រូវ​ដក​មក​វិញ​ទាំង​អស់ មិន​ឲ្យ​មាន​ការ​បង្ក​បង្កើន​ផល ហើយ​ព្រៃដែល​រិបអូស​បាន​​ត្រូវ​ដាំ​កូនឈើឡើងវិញ ដើម្បី​រក្សា​ទុក​ជា​តំបន់​ត្រីពង​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ម៉ិកស៊ិក ចាប់ស្ដេចគ្រឿងញៀនដ៏ល្បីឈ្មោះ ដែលធ្លាប់សម្លាប់ភ្នាក់ងារ អាមេរិក កាលជិត ៤០ ឆ្នាំមុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អឺរ៉ុប “កំពុងបាញ់សួតខ្លួនឯង” ពីការដាក់ទណ្ឌកម្មលើ រុស្ស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

RUFA និងអាជ្ញាធរជាតិព្រះវិហារ ផ្តល់ថវិកាដល់អ្នកស្រាវជ្រាវ តំបន់ព្រះវិហារ និងកោះកេរ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ហេង សំរិន៖ ​​ជោគជ័យ​​លើការ​បោះឆ្នោត​ឃុំ​-សង្កាត់ ​​បញ្ជាក់ថា ប្រជាជន​​ត្រូវ​ការគណបក្សប្រជាជនដឹកនាំ​បន្ត​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ប៉ូលិស ថៃ ឆ្មក់ចូលប្រភពលក់អាវុធតាមអនឡាញ ២ កន្លែង ដកហូតកាំភ្លើងជាង ២,៣០០ ដើម

Sokha Hotels

ព័ត៌មានពេញនិយម