ព័ត៌មានជាតិ
សមត្ថកិច្ចជលផលបង្ក្រាបរថយន្តដឹកលៀស៤៥ ការុងនៅខេត្តកំពង់ឆ្នាំង
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបការដឹកជញ្ជូនលៀសតូចៗ ចំណីសត្វចំនួន ៤៥ការុង ដែលត្រៀមមឡើងរថយន្ត ទៅលក់នៅប្រទេសវៀតណាម។
ករណីបង្ក្រាបនេះបានធ្វើឡើងនៅមាត់កំពង់ទឹក ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខណៈប្រជាពលរដ្ឋសំណូមពរឱ្យរដ្ឋាភិបាលជួយទប់ស្កាត់បទល្មើសនេះផង។

លោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងថ្ងៃអាទិត្យទី ១៤ ខែមករា នេះបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋលោកប្រធានមន្ទីរកសិកម្មខេត្ត និងលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបញ្ជាឲ្យលោកដឹកនាំមន្ត្រីផ្នែករដ្ឋបាលផ្សារឆ្នាំង និងមន្ត្រីសង្កាត់ជលផលស្រុកបរិបូណ៌ ចុះពិនិត្យបទល្មើសនេសាទលួចដឹកលៀសល្អិតៗចំណីសត្វត្រៀមឡើងរថយន្តទៅលក់នៅប្រទេសវៀតណាម ដែលកើតមានឡើងនៅមាត់កំពង់ទឹក ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ។
ពេលទៅដល់កន្លែងកើតហេតុសមត្ថកិច្ចបានពិនិត្យឃើញលៀសល្អិតៗសម្រាប់កិនធ្វើជាចំណីសត្វច្រកការុងចំនួន៤៥ការុងពណ៌ស រកម្ចាស់មិនឃើញសមត្ថកិច្ចក៏បានធ្វើការវះការុងលែងលៀសទាំងអស់នោះចោលក្នុងទឹកទន្លេវិញ។

ជាមួយគ្នានេះដែរនៅចំណុចជិតគ្នានេះសមត្ថកិច្ចក៏បានរកឃើញលៀលធំៗដែលគេសម្រាប់ហាលលក់ទីផ្សារក្នុងស្រុកចំនួន៥០ការុងផងដែរ ដែលច្បាប់បានអនុញ្ញាតឱ្យធ្វើការនេសាទ និងលក់ដូរក្នុងស្រុក។
ដោយឡែកមុនសមត្ថកិច្ចមកដល់នៅចំណុចមាត់កំពង់ទឹកភូមិសេះស្លាប់នេះ មានលៀសល្អិតៗប្រភេទលៀសចំណីសត្វមានចំនួន ១០០ ការុងដែលគេច្រកទុកនៅមាត់កំពង់ទឹកត្រៀមឡើងរថយន្តដឹកទៅលក់នៅប្រទេសវៀតណាម។ ប៉ុន្តែមុនពេលសមត្ថកិច្ចមកដល់មានរថយន្តបែនដឹកដីពណ៌សមួយបានលួចដឹកយកលៀសនេះចេញអស់៥៥ការុង ចេញទៅបាត់ហើយទើបសមត្ថកិច្ចមកដល់។

ប្រជាពលរដ្ឋនៅក្នុងភូមិសេះស្លាប់បានឱ្យដឹងថា មួយរយៈកន្លងមកនេះមានរថយន្តធុនធំ ៣គ្រឿង បានចូលមកដឹកលៀសប្រភេទលៀសចំណីសត្វនេះ ស្ទើរតែរៀង រាល់ថ្ងៃក្នុងមួយជើងៗរាប់រយតោន យកទៅលក់នៅប្រទេសវៀតណាម ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយ។
ប្រជាពលរដ្ឋបានរិះគន់ថា សមត្ថកិច្ចជលផលនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ គេមិនបង្ក្រាបការនេសាទលៀសចំណីសត្វនេះទេ។ ហើយអ្នកនេសាទលៀសចំណីសត្វដែលច្បាប់ហាមឃាត់នេះ តែងលួចនេសាទនិងដឹកជញ្ជូនលៀ សមកលក់ឡើងរថយន្តនៅក្នុងភូមិសាស្ត្រឃុំឆ្នុកខេត្តកំពង់ឆ្នាំងយកទៅលក់នៅប្រទេសវៀតណាម។

ប៉ុន្តែនៅតាមផ្លូវជាតិរហូតដល់ប្រទេសវៀតណាមគេមិនដែលឃើញសមត្ថកិច្ចចាប់ឃាត់រថយន្តដឹកលៀសចំណីសត្វនេះឡើយ។ ករណីនេះប្រសិនបើសមត្ថកិច្ចច្រកទ្វារព្រំដែនមិនឲ្យលៀសចំណីសត្វនេះចេញទៅក្រៅបាននោះ ក៏គ្មានការនេសាទលៀសចំណីសត្វនេះនៅក្នុងបឹងទន្លេសាបយើងដែរ។
ករណីនេះប្រជាពលរដ្ឋសំណូមពរឱ្យរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយទប់ស្កាត់ និងបង្ក្រាបករណីនេះឱ្យមានប្រសិទ្ធភាពផងចុះ ទើបយើងអាចរក្សាពូជពង្សលៀសចំណីសត្វនេះបានគង់វង្សនៅក្នុងបឹងទន្លេសាប ព្រោះលៀសចំណីសត្វនេះមានសារៈប្រយោជន៍សំខាន់ណាស់សម្រាប់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងបាតទន្លេនៃបឹងទន្លេសាប៕


អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


