ព័ត៌មានជាតិ
សមត្ថកិច្ចជលផលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើស ដាក់សម្រាស់ ៤៧កន្លែង
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្ក្រាបការដាក់សម្រាស់ ៤៧ កន្លែង នៅក្នុងតំបន់អភិរក្ស ស្រុកបរិបូណ៌ និងបង្ក្រាបបទល្មើសដាក់របាំងលូស្បៃមុង ១១ កន្លែង ក្នុងស្រុកជលគីរី។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចចម្រុះនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ បានឲ្យដឹងថា ករណីទី១ ខណ្ឌរដ្ឋ បាលជលផលបានដឹកនាំដោយ លោក អ៉ឹង ជឺប៉ោ នាយរងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះរុះរើរបាំងលូស្បៃមុង នៅចំណុចព្រែកតាសួស ភូមិពាមឆ្កោក និងចំណុចព្រែកក្បាលកន្លង់ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង វត្ថុតាងបំផ្លាញចោលនៅនឹងកន្លែងមាន៖ របាំងស្បៃមុង ១១ កន្លែង មានប្រវែង ២៥០ម លូស្បៃមុង ចំនួន ១១គ្រឿង, បង្គោលចំនួន២០០ដើម និងចាក់លែងត្រីចំរុះចំនួន៥០ គីឡូក្រាម ក្នុងដែននេសាទវិញ។

ករណីទី២ ខណ្ឌរដ្ឋបាលជលផលបានសហការជាមួយអធិការដ្ឋានរដ្ឋបាលជល ផលខាងត្បូងបឹងទន្លេសាបប្រចាំខេត្តកំ ពង់ឆ្នាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ ព្រះគគីរនិងសហគមន៍នេសាទកំពង់ព្រះគគីរ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនៅភូមិសាស្រ្តចំណុចព្រែកកោះរ៉ង និងចំណុចចុងតាគង់ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ មានកម្លាំងសរុបចំនួន១៥ នាក់ ប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ ចំនួន០៦ គ្រឿង។
លទ្ធផលសម្រេចបាន ១ រុះរើសម្រាស់រួមផ្សំកំប្លោកចំនួន ៤៧កន្លែង ស្មើ និង ២៣៥០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន ១៤១០មែក បង្គោលចំនួន៧០៥ដើម ខ្សែចងប្រវែង ២០ គីឡូក្រាម៕



អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


