ព័ត៌មានជាតិ
អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញចុះពិនិត្យខ្សែរត់និងធ្វើដំណើរតាមរថយន្តក្រុង
ភ្នំពេញ ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោកមីកាមិ ម៉ាសាហីរ៉ូ និងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០វិច្ឆិកានេះ បានចុះទៅទស្សនកិច្ចនៅ ស្ថានីយចំណតរថយន្តក្រុង និងធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងCity Busរាជធានីភ្នំពេញក្នុងគោលបំណងលើក កម្ពស់ការជិះរថយន្តក្រុងតាមរយៈ ការផ្សព្វផ្សាយវីដេអូខ្លីPR ដែលបង្កើតឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ដោយសារជំងឺរាតត្បាតCovid.19 ការចុះទស្សនកិច្ចនៅស្ថានីយចំណតរថយន្តក្រុងនៅរាជធានីភ្នំពេញ និងការធ្វើដំណើរតាមរថយន្តក្រុងពីចំណតវិទ្យាល័យព្រះស៊ីសុវត្ថិ ដល់ចំណតរង់ចាំរថយន្តក្រុងមុខវត្តថាន់ លោកឯកអគ្គរាជទូត ជប៉ុន និងលោកនួនផា រត្ន័ មិនបានរៀបចំកម្មវិធីណាមួយឬថ្លែងសន្ទរកថាអ្វីនោះទេ។ ចំពោះអ្នកដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចតាមរថយន្តក្រុងនេះចំពោះអ្នកមកពីស្ថានទូតជប៉ុន សាលារាជធានីភ្នំពេញ និងរដ្ឋាករស្វយ័តដឹកជញ្ជូនរថយន្តក្រុង ត្រូវបានកំណត់ដើម្បីជៀសវាងហានីភ័យនៃការឆ្លងជំងឺកូវីដ.១៩។

នាឱកាសនោះ ក៏មានការធ្វើបទបង្ហាញស្តីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ម៉ូតូអគ្គិសនីe.bikeភ្ជាប់ជាមួយសេវារថយន្តក្រុងផងដែរ។ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងCity Busនៅរាជធានីភ្នំពេញភ្នំពេញ បានចាប់ដំណើរការឡើងវិញហើយក្រោយពីផ្អាកសកម្មភាពមួយរយៈដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ពេលនេះសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបើកដំណើរការឡើងវិញក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសលើគ្រប់វិស័យជា បន្តបន្ទាប់ដោយត្រូវប្រកាន់ខ្ជាប់វិធានការរបស់ក្រសួងសុខាភិបាលបើទោះបីជា ជំងឺនេះបានថយចុះករណីឆ្លងថ្មីនៅរាជធានីភ្នំពេញ តែនៅមិនទាន់អស់នៅឡើយព្រមទាំងមានការបំប្លែងមេរោគថ្មីមកបន្ថែមទៀត។ ចំពោះការជ្រើសរើសយកសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង បងប្អូនប្រជាពលរដ្ឋពិតជាទទួលបានអត្ថប្រយោជន៍ច្រើនទាំងសុវត្ថិភាព ផាសុកភាព កាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយផ្សែងពុលលើកកម្ពស់បរិស្ថានក្នុងទីក្រុង និងមានតម្លៃថោកសម្រាប់ការធ្វើជាទូទៅទៀតផង៕
ដោយ ៖ ស្រីរ័ត្ន









-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


