Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ​ ហ៊ុន សែន ប្រកាសជាសាធារណៈថា សម្ដេចគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី

បានផុស

នៅ

សម្ដេចតេជោ​ ហ៊ុន សែន បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា សម្ដេចគាំទ្រកូនប្រុសច្បង របស់សម្ដេច គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលខាងមុខ។  

ការប្រកាស របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដូច្នេះ គឺបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៣ និងសមិទ្ធផលនានា នៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ២ ខែធ្នូនេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយឪពុករបស់វាគាំទ្រ និយាយឲ្យចឹងច្បាស់ម៉ងទៅ កុំឯងពិបាកវិភាគពេក»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនេះ គឺត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ហើយការបណ្ដុះបណ្ដាលកូន មិនមែនដើម្បីឲ្យប្រព្រឹត្តិអាក្រក់នោះទេ ដោយសម្ដេច​តេជោ បានថ្លែងប្រាប់ទៅឯកឧត្ដម ហ៊ុន​ ម៉ាណែតថា ត្រូវបន្តខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្រពីពួកគាត់ នាពេលខាងមុខ។

ប្រមុខរាជរដ្ឋាភិបាល បានលើកឧទារហណ៍ នៅប្រទេសជប៉ុន ក៏ឡើងកាន់តំណែងតពូជផងដែរ។ សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូម្បីតែជប៉ុន គេមានពូជរបស់គេ ដូចអាបេ (អតីតនាយករដ្ឋមន្ត្រីជប៉ុន) ជីតារបស់អាបេ គឺជានាយករដ្ឋមន្ត្រី ហើយក៏ធ្លាប់មកទស្សនកិច្ចនៅស្រុកខ្មែរ ឪពុករបស់អាបេ ជារដ្ឋមន្ត្រីការបរទេស របស់ដល់អាបេ ធ្វើនាយករដ្ឋមន្ត្រី ធ្វើទាល់តែអាបេ សុំឈប់ខ្លួនឯង»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ៖ សូម​កុំ​ពង្រីក​ទំនាស់​ឲ្យ​រីករាលដាល​ដល់​វិស័យ​ផ្សេង​ រហូត​ដល់​ការ​ស្អប់​ខ្ពើម​ជាតិសាសន៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវថ្មើរជើងមុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការបរទេស ដឹងគុណ និងអរគុណកងទ័ពខ្មែរដែលឈរជើងនៅសមរភូមិយ៉ាងអង់អាចក្លាហានការពារទឹកដី

Sokha Hotels

ព័ត៌មានពេញនិយម