ព័ត៌មានជាតិ
កម្ពុជា នឹងស្តារចំណូលដែលបាត់បង់ដោយវិបត្តិកូវីដក្រោយបើកប្រទេសពេញលេញឆាប់ៗនេះ
កម្ពុជា នឹងមានកំណើនល្អ បន្ទាប់ពីរាជរដ្ឋាភិបាល បើកប្រទេសពេញលេញឡើងវិញ ធ្វើឲ្យចំណូលជាតិមានការកើនឡើង។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃសរុបប្រមាណ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

បើតាមសម្តេចតេជោ នៅពេលដែលសេដ្ឋកិច្ចកើនឡើងវិញ រាជរដ្ឋាភិបាល អាចមានលទ្ធភាពសន្សំប្រាក់ ដើម្បីវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា នៅតាមបណ្តារាជធានី-ខេត្ត ដូចជាខេត្តព្រះសីហនុជាដើម។
សម្តេចតេជោនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ចំណូលកាលខែវិច្ឆិកាកន្លងទៅ មានការកើនឡើង បើប្រៀបធៀបទៅនឹងខែមុនៗ។ សម្តេចតេជោ « ខ្ញុំជឿថា ការកើនឡើងនេះ នឹងមានបន្តអត់ថយទេ…កំណើនសេដ្ឋកិច្ចរបស់យើងនឹងហក់ឡើង បើទោះបីជាមានជំងឺកូវីដបំប្លែងខ្លួនថ្មី អូមីក្រុង ក៏ដោយ»។

កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់ ២,៤% ក្នុងឆ្នាំ២០២១នេះ។ ចំណែកនៅឆ្នាំក្រោយ អាចសម្រេចបានក្នុងរង្វង់ ៤,៨% នៃផលិតក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ដោយរំពឹងថា កើនឡើងដល់១៨៤២ដុល្លារ បើធៀបនឹង ១៧៣០ដុល្លារក្នុងឆ្នាំ២០២១។
សូមបញ្ជាក់ថា វិបត្តិកូវីដ-១៩ បង្កឲ្យសេដ្ឋកិច្ចនៅកម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរ រយៈពេល២ឆ្នាំកន្លងមកនេះ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជា បានចំណាយថវិកាអស់ចំនួន ២៣០០លានដុល្លារ ដោះស្រាយជីវភាពប្រជាពលរដ្ឋ និងស្តារសេដ្ឋកិច្ចដោយសារវិបត្តិនេះ៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


