Connect with us

ព័ត៌មានជាតិ

Grab អបអរទិវាជនមានពិការភាពអន្តរជាតិ តាមរយៈការផ្តល់ជូនដៃគូបើកបរ Grab កម្ពុជា ដែលពិការភាព នូវកញ្ចប់អត្ថប្រយោជន៍

បានផុស

នៅ

ដៃគូបើកបរក្រុមហ៊ុន Grab កម្ពុជា ដែលមានពិការភាព នឹងទទួលបានអត្ថប្រយោជន៍ ដោយមិនយក​កម្រៃជើងសា រួមទាំងឱកាសរកប្រាក់ចំណូលបន្ថែមច្រើនជាងមុន ដើម្បី​ចូលរួម​ក្នុង​អបអរ​ការ​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​ឆ្នាំនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន Grab ដែលជា​កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ​ឈានមុខ​គេ​ នៅ​តំបន់​អាស៊ីអាគ្នេយ៍ បាន​កំពុងផ្តល់​កម្មវិធី​ដល់​ដៃគូ​បើកបរ​កម្ពុជា ដែលមាន​ពិការភាព​នូវ​កម្រៃជើងសា​ 0% លើ​ថ្លៃ​ដឹក​អ្នកដំណើរ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ដល់​ដៃគូ​បើកបរ​ដែលមាន​ពិការភាព​។ ក្រុមហ៊ុន Grab កម្ពុជា ក៏​កំពុង​កែលម្អ​សម្ភារៈ​ទំនាក់ទំនង ដើម្បី​ធ្វើឱ្យ​ការគ្រប់គ្រង​តម្លៃ​កាន់តែ​ងាយស្រួល សម្រាប់​ដៃគូ​បើកបរ​របស់​ក្រុមហ៊ុន Grab កម្ពុជា​។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Grab កម្ពុជា មាន​ដៃគូ​បើកបរ​ចំនួន ​១៧ នាក់ ដែលមាន​ពិការភាព (​ពិការ​ដៃ ជើង នឹង​គ​ថ្លង់​) ហើយ​ក្រុមហ៊ុន​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត ​ក្នុងការ​ធ្វើឱ្យ​កម្មវិធី​របស់ខ្លួន​កាន់តែ​ងាយស្រួល ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដោយ​អនុញ្ញាត​ឱ្យ​ដៃគូ​របស់​ពួកគេ​អាច​ផ្ញើ​សារ​ដោយ​ស្វ័យប្រវត្តិ​នូវ ទីតាំង​ផ្ទាល់​របស់​ពួកគេ ទៅកាន់​ក្រុមគ្រួសារ មិត្តភក្តិ និង​សូម្បីតែ​ប៉ូលិស​ក៏​អាចទទួលបាន​ នៅក្នុងករណី​មាន​ភាព​អាសន្ន​។​

​លោក ស៊ឹម វ៉ាន​នី ដៃគូ​បើកបរ ដែលជា​មនុស្ស​ថ្លង់​បាន​ឲ្យ​ដឹងថា “​ការ​ក្លាយជា​ដៃគូ​បើកបរ​ជាមួយ ក្រុមហ៊ុន Grab គឺជា​ការសម្រេចចិត្ត​ដ៏​អស្ចារ្យ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និងរីករាយ​ក្នុងការ​បើកបរ​ជូន​អតិថិជន​របស់ខ្ញុំ​។ មិត្ត​រួម​ការងារ​របស់ខ្ញុំ​មាន​ភាព​រួសរាយ​រាក់ទាក់ និង​ជួយ​ខ្ញុំ ដោះស្រាយ​បញ្ហា​ទាំងឡាយណា​ដែល​ខ្ញុំ​មាន​។ សូម​អរគុណ​ក្រុមហ៊ុន Grab សម្រាប់​ការមិន​រើសអើង ជនពិការ និង​ផ្តល់ឱកាស​ឱ្យ​យើង​រកប្រាក់​ចំណូល និង​ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​យើង​”​។​

​លោក Corentin Rouxel នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា និង​កម្ពុជា​) បាន​ឲ្យ​ដឹងថា “​ក្នុងឱកាស​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់ដៃ​គូ​បើកបរ​ ដែលមាន​ពិការភាព​ទាំងអស់​របស់​យើង ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​បាន​ក្លាយជា​សមាជិក​ដ៏សំខាន់​នៃ​សហគមន៍​របស់​យើង​។ ក្រុមហ៊ុន Grab កម្ពុជា បាននិងកំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​ក្លាយជា​ដៃគូ​ក្នុង​ការពង្រីក​ឱកាស និង​រាក់ទាក់​សម្រាប់​ជន​ដែលមាន​ពិការភាព ហើយ​យើង​ខិតខំ ផ្តល់ឱកាស​ស្មើគ្នា​សម្រាប់​ដៃគូ​បើកបរ​ក្រុមហ៊ុន Grab ទាំងអស់​”​។​

​គួរ​រំ​លឹក​ឡើងវិញ​ដែលថា នៅ​ឆ្នាំ​២០១៩ ក្រុមហ៊ុន Grab កម្ពុជា បាន​បើក​ដំណើរការ​កម្មវិធី “Break The Silence” ដែលជា​គំនិត​ផ្តួចផ្តើម ដើម្បី​ធ្វើឱ្យ​កម្ម​វិធី Grab កាន់តែ​ងាយស្រួល​ប្រើប្រាស់ និង​ពង្រីក​ឱកាស ដោយ​បើកឱកាស​រកប្រាក់​ចំណូល​កាន់តែច្រើន​សម្រាប់​អ្នក​គ​ថ្លង់ និង​ជន​មាន​ពិការភាព​ការ​ស្តាប់​។ ក្រុមហ៊ុន​បានធ្វើការ​ជាមួយ​អង្គការ​អភិវឌ្ឍន៍​មនុស្ស​ថ្លង់ (DDP) ដើម្បី​ស្វែងយល់ អនុវត្ត និង​តស៊ូ​មតិ​សម្រាប់​ការពង្រីក​ឱកាស ដើម្បី​គាំទ្រ​មនុស្ស​ថ្លង់ និង​ជន​មាន​ពិការភាព​ការ​ស្តាប់​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​ជាងនេះទៅទៀត ក្នុង​ភាពជា​ដៃគូ​ជាមួយ អង្គការ​ប្រឆាំង​ការជួញដូរ​មនុស្ស​ដូចជា អង្គការ Liberty Shared Cambodia និង អង្គការ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​នៅ​កម្ពុជា (Child Helpline Cambodia) Grab បាន​បើក​វគ្គ​បណ្តុះបណ្តាល តាម​ប្រព័ន្ធ​អន​ឡាញ​តាមរយៈ​កម្មវិធី​ដំ​ឡើងលើ​ទូរស័ព្ទ​របស់​អ្នកបើកបរ និង​នៅក្នុង​ថ្នាក់រៀន​ដល់ដៃ​គូ​បើកបរ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​គ្រោះមហន្តរាយ​នៃ​ការជួញដូរ​មនុស្ស និង​ទាសភាព​។

​សូម​បញ្ជាក់​ថា ​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ ក្នុងឆ្នាំនេះ ក្រោម​ប្រធានបទ “​តស៊ូ​ដើម្បី​សិទ្ធិ​ក្នុងសម័យ​ក្រោយ​កូ​វីដ​”​។ សម្រាប់​ព័ត៌មាន​បន្ថែម ​អំពី​ផែនការ​ពង្រីក​កម្មវិធី​នានា​របស់​ក្រុមហ៊ុន Grab និង​ការប្តេជ្ញាចិត្ត​បន្ត​របស់​ក្រុមហ៊ុន​ចំពោះ​ប្រទេស​កម្ពុជា សូម​ចូលទៅ​កាន់​គេហទំព័រ​៖ www.grab.com/khwww.facebook.com/GrabKHhttps://www.youtube.com/watch?v=7abFd93sL14៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ៩ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៤ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៧ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៨ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម