ព័ត៌មានជាតិ
ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះកម្ទេចបទល្មើសលើផ្ទៃទឹកដែលកំពុងដាក់ពង្រាយយ៉ាងអនាធិបតេយ្យ
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារប្រឆាំង បទល្មើសសេដ្ឋកិច្ច និង លោកវរៈសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានស្រុកឯកភ្នំ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ដើម្បីចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅលើផ្ទៃបឹងទន្លេសាប។

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចអភិរក្ស អតីតឡូត៍លេខ៦ និង លេខ៩ ដែលស្ថិតក្នុង ភូមិសាស្ត្រ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជាលទ្ធផលនៃការបង្ក្រាប អាជ្ញាធរមានសមត្ថកិច្ចរឹបអូសបាន រួមមាន សាច់មងប្រវែង ៣.៥០០ម៉ែត្រ ឡុកចំនួន ៦ ឡុក បង្គោលឈើ ចំនួន ៣៥០ ដើម និង លែងកូនត្រីចម្រុះទម្ងន់ ៥០ គីឡូក្រាម ។

ក្រោយកិច្ចប្រតិបត្តិការនេះ គឺសម្ភារៈល្មើសខាងលើត្រូវក្រុមការងារបានសម្រេចដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង រីឯអ្នកប្រព្រឹត្តសកម្មភាពល្មើសនេះ សមត្ថកិច្ចបានស្រាវជ្រាវ និងកំណត់មុខសញ្ញាបានខ្លះហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


