ព័ត៌មានជាតិ
ការស្ថាបនាច្រាំងទន្លេវ៉ៃគោ នៅក្រុងស្វាយរៀង សម្រេចបាន ៧៥ភាគរយហើយ
ការស្ថាបនាច្រាំង ទន្លេវ៉ៃគោផ្នែកខាងលិច (ទំនប់តាណេង) ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀងសម្រេចបាន ៧៥ ភាគរយហើយ គ្រោងនឹងបញ្ចប់ការសាងសង់ នាពេលខាងមុខនេះ។
ថ្លែងក្នុងចុះពិនិត្យមើលពីវឌ្ឍនភាព នៃដំណើរការស្ថាបនាច្រាំង ទន្លេវ៉ៃគោផ្នែកខាងលិច (ទំនប់តាណេង) ក្រុងស្វាយរៀងនៅថ្ងៃទី ៣ធ្នូ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា ច្រាំងទន្លេវ៉ៃគោដែលកំពុងស្ថាបនានេះ មានបណ្តោយប្រវែង ៨១៥ម៉ែត្រ និងទទឹង ១៣ម៉ែត្រ មានរៀបចំក្រាលម៉ាប រៀបចំប្រព័ន្ធទឹក បំពាក់ខ្សែបណ្តាញ និងបង្គោលភ្លើងបំភ្លឺពេលរាត្រី សួនច្បារ ព្រមទាំងកន្លែងបំពាក់សម្ភារៈហាត់ប្រាណ ដែលបច្ចុប្បន្នស្ថាបនាសម្រេចបានប្រមាណជា ៧៥%។
លោកអភិបាលខេត្ត បានណែនាំឲ្យក្រុមការងារសាងសង់ ធ្វើការកែសម្រួលនូវទំហំផ្ទៃសួន ឲ្យបានតូចបន្តិច ដើម្បីទុកផ្លូវថ្មើរជើងឲ្យធំសមល្មម សម្រាប់បង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋដើរហាត់ប្រាណ និងលេងកម្សាន្ត។
សូមជម្រាបថា ច្រាំងទន្លេវ៉ៃគោនេះ បានចូលរួមលើកកម្ពស់សោភណ្ឌភាព ក្នុងក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង និងបានចូលរួមចំណែក ក្នុងការលើកកម្ពស់ សុខុមាលភាពសង្គម ក៏ដូចជាផ្ដល់នូវទីតាំងសមស្រប សម្រាប់ការទស្សនាការប្រណាំងទូក ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡារបស់ប្រជាពលរដ្ឋ យុវជន យុវនារី ប្រកបដោយមោទនភាព៕
អត្ថបទ៖ សំអឿន




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


