Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ គ្មានការ​ដាក់​ប្រទេស​​ក្នុង​គ្រា​អាសន្ន​ ឬបិទរាជធានីភ្នំពេញទេ

បានផុស

នៅ

ភ្នំពញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅយប់ថ្ងៃទី៦ខែធ្នូឆ្នាំ២០២០ បានធ្វើការបញ្ជាក់ច្បាស់ថានឹងមិនមានការស្នើសុំ ដាក់ប្រទេសក្នុងគ្រាមានអាសន្នឬចេញបទបញ្ជាបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហសរបស់ជនអាក្រក់នោះទេ។ ការបញ្ចាក់របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីមានការឃោសនាភូតកុហកថានឹងមានការបិទប្រទេសទាំងមូលឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖«ព្រឹកមិញខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានាដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រា មានអាសន្ន ។ក្នុងពេលជាមួយគ្នាខ្ញុំក៏បានបញ្ជាក់ថាខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជនដែលខ្ញុំស្នើសុំឱ្យមាន ការចូលរួមពីប្រជាជនដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ»។

សម្តេចតេជោបន្តទៀតថា«ពេញមួយថ្ងៃនេះការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ចំពោះមុខពាក្យភូតកុហកបែបនេះក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយហើយក៏នឹងមិនមានការចេញបទបញ្ជាឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ»។

សម្តេចតេជោ ហ៊ុន សែន បានបន្តធ្វើការអំពាវនាវទៅកាន់ជនរួមជាតិ បន្ត​ភាព​ស្ងប់ស្ងាត់កុំភ័យស្លន់ស្លោនិងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម