ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅចុះពិនិត្យការស្ដារប្រឡាយបង្ហូរទឹកបញ្ចៀសការជន់លិច
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំក្រុមការងារចុះពិនិត្យការជីកស្ដារប្រឡាយបង្ហូរទឹកចេញពីទីតាំងដែលលិចលង់ទាំងកណ្តាលយប់។

យោងតាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានសាធារណៈការសាលាខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីថា កាលពីយប់ថ្ងៃទី៧ ខែធ្នូនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងកាយប្រឡាយបង្ហូរទឹកចេញពីទីតាំងដែលរងការលិចលង់ចេញពីអតីតផ្សារបឹងព្រលឹត ក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈដែលទីតាំងមួយចំនួននៅតែបន្តលិចលង់ដោយជំនន់ទឹកភ្លៀងកន្លងមក។

លោកប្រធានការិយាល័យសាធារណៈការបានបន្តថា បើទោះបីជាតំបន់មួយចំនួនបានរីងស្ងួតក៏ដោយប៉ុន្តែនៅតំបន់ទំនាបខ្លះៗក៏មិនទាន់ស្រកទើបលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដាក់កម្លាំងនិងគ្រឿងចក្រចុះកាយប្រឡាយបង្ហូរទឹកហើយទីតាំងចំនួន២បន្ថែមទៀតតម្រូវឲ្យដាក់ម៉ាស៊ីនបូមទឹកខ្នាតធំដាក់បូមទាំងយប់ទាំងថ្ងៃ។

ទាក់ទិនទៅនិងការចុះពិនិត្យទីតាំងកាយប្រឡាយបង្ហូរទឹកនិងទីតាំងដាក់ម៉ាស៊ីនបូមទឹកទាំងកណ្តាលយប់នេះលោកអភិបាលខណ្ឌច្បារអំពៅចង់ឲ្យពន្លឿនក្នុងការរំដោះទឹកចេញពីតំបន់ដែលរងការលិចលង់ធ្វើយ៉ាងណាមិនឲ្យបងប្អូនប្រជាពលរដ្ឋលោកមានការលំបាកក្នុងការរស់នៅលើទឹក។ក្នុងនោះលោកអភិបាលខណ្ឌប្តេជ្ញាចិត្តមិនឲ្យមានទឹកលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋតទៅទៀតបើសិនជាមេឃមិនធ្លាក់ភ្លៀងខ្លាំងដូចពេលកន្លងមក។ហើយតំបន់ដែលរងការលិចលង់ភាគច្រើនមិនទាន់មានប្រពន្ធ័លូបង្ងូទឹក៕
អត្ថបទ៖ នរា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


