ព័ត៌មានជាតិ
WHO ប្រចាំកម្ពុជា ស្នើឱ្យស្ងប់អារម្មណ៍ បែរមកបន្តបង្ការ អូមីក្រុង តាម ៥ ចំណុច នេះវិញ
លោកស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា នៅ ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ នេះមានប្រសាសន៍ថា លោកស្រីដឹងថា ប្រជាជនកម្ពុជាអាចមានអារម្មណ៍ព្រួយបារម្ភខ្លាំងចំពោះមេរោគបំប្លែងថ្មី អូមីក្រុង ប៉ុន្តែលោកស្រីយល់ថា យើងមិនបាច់ភ័យព្រួយច្រើនទេ គឺត្រូវមានអារម្មណ៍នឹងនរ ហើយរង់ចាំព័ត៌មានបន្ថែមទៀតតាមរយៈការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ និងយើងត្រូវតែត្រៀមខ្លួនអនុវត្តវិធានការបង្ការខ្លួនពីការឆ្លងមេរោគនោះវិញ។

តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅ កម្ពុជា បានមានប្រសាសន៍បន្តថា មកដល់ពេលនេះយើងមិនទាន់មានសញ្ញាណ ឬភស្តុតាងបង្ហាញនូវភាពធ្ងន់ធ្ងរដែលបណ្ដាលពីមេរោគអូមីក្រុងនេះនៅឡើយទេ។ ដូចច្នេះអ្វីដែលយើងគួរធ្វើ គឺមិនគួរមានការភ្ញាក់ផ្អើលខ្លាំងពេកទេ ទន្ទឹមពេលយើងមានវិធីសាស្ត្របង្ការដោយមានប្រសិទ្ធភាព។
លោកស្រី លី អៃឡាន មានប្រសាសន៍លើកនូវវិធីសាស្ត្រចំនួន៥ ដើម្បីបង្ការមេរោគ អូមីក្រុង ក៏ដូចជាមេរោគកូវីដដទៃទៀតគឺ ទី១ ការទទួលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទី២ វិធានការការពារសុខភាពសាធារណៈ ទី៣ ពង្រឹងសមត្ថភាពផ្នែកព្យាបាល នឹងថែទាំសុខភាព ទី៤ ពង្រឹងប្រព័ន្ធសម្រាប់រកឃើញមេរោគឱ្យទាន់ពេល និងឆ្លើយតបឆាប់រហ័ស និងទី៥ វិធានការទប់ស្កាត់ហានិភ័យតាមព្រំដែនអន្តរជាតិ។

គួរបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ មានការលេចចេញនូវវីរុសកូវីដ-១៩បំប្លែងថ្មី B.1.1.529 ដែលអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបម្លែងថ្មីនេះ នៅ បណ្តាប្រទេសមួយ ចំនួនលើសាកលលោក។ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្ដីពីការវិវឌ្ឍន៍នៃមេរោគ SARS-CoV2 (TAG-VE) បានវាយតម្លវ៉ារ្យ៉ង់ SARS -CoV-2 ថ្មី B1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថា អូមីក្រុង (Omicron)។ មកដល់ពេលនេះ មាន ៥៧ ប្រទេសហើយ ដែលបានរកឃើញមានការឆ្លងជំងឺប្រភេទនេះ ចំណែកនៅកម្ពុជា មិនទាន់រកឃើញមានការឆ្លងមេរោគនេះទេ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


