ព័ត៌មានជាតិ
ឃាត់ខ្លួនបុគ្គលិកផ្នែកលក់ក្រុមហ៊ុនមួយនៅផ្សារម៉ាក្រូ ករណីរំលោភលើទំនុកចិត្ត
ស្ត្រីម្នាក់ជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន អ៊ីង ជូហ្គោណា នៅផ្សារម៉ាក្រូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត យកប្រាក់ក្រុមហ៊ុនចំនួន៩.២១៤,៨៧ដុល្លារ។
ការឃាត់ខ្លួនស្ត្រីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៨ និង០០នាទីថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០ នៅចំណុចក្នុងក្រុមហ៊ុន អ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទូច បុព្វត្តា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ Bouillot Gauhtier Jacques Marie ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិជប៉ុន មុខរបរប្រធានក្រុមហ៊ុនអ៊ីងជូហ្គោណា)ផ្សារម៉ាក្រូ ស្នាក់ផ្ទះជួលលេខ១៧ ផ្លូវ៣២២ សង្កាត់បឹងកេង កង១ ខណ្ឌបឹងកេងកង កាន់លិខិតឆ្លងដែនលេខ17FV24534 ។
ប្រភពពីដើមបណ្តឹងបានឲ្យសមត្ថកិច្ចដឹងថា៖ ស្ត្រីជាជនសង្ស័យបានយកលុយរបស់ក្រុមហ៊ុន អ៊ីងជូហ្គោណា ផ្សារម៉ាក្រូចំនួន៩.២១៤,៨៧ដុល្លា ដោយគ្មានការអនុញ្ញាតិ ទើបគាត់ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន។
សម្ភារៈបាត់បង់លុយដុល្លាចំនួន៩.២១៤,៨៧ដុល្លា ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕
អត្ថបទដោយ ៖ សុខុម
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


