ព័ត៌មានជាតិ
ពលរដ្ឋក្រីក្រស្រុកស្វាយអន្ទរ ៣៨គ្រួសារ ទទួលបានអំណោយទ្រទ្រង់ជីវភាព
ព្រៃវែង៖ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១ លោក ជាវ ផល្លី ប្រធានក្រុមការងារចុះជួយឃុំពពឹស បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយ មានដូចជា អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ភួយ ,ម៉ាស និងថវិកាមួយចំនួន ផ្តល់ជូនលោកយាយលោកតា ចាស់ជរា មានជីវភាពខ្វះខាតចំនួន ៣៨ គ្រួសារ មកពីភូមិចំនួន ៤ នៅក្នុងឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោក ជាវ ផល្លី បានថ្លែងថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចជាកាល សម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ដោយមិនប្រកាន់ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ លើសពីនេះទៀត លោកថ្លែងថា សម្ដេចមិនដែលទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ឬក៏ទុកចោលនោះទេ។

ជាមួយគ្នានេះ លោកបានផ្ដាំផ្ញើដល់លោកយាយ លោកតាទាំងអស់ ត្រូវចេះថែទាំសុខភាពដោយខ្លួនឯង ដោយត្រូវ រស់នៅស្អាត ហូបស្អាត ជាប្រចាំ នឹងត្រូវទទួលទានបន្លែដែលគ្មានសារធាតុជាតិគីមី បន្លែបៃតងដែលជួយពង្រឹងសុខភាព ដល់លោកយាយ លោកតា ឱ្យមានសុខភាពល្អរឹងមាំ។
លោកថា«លោកយាយ លោកតា ទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួន ដោយរស់នៅតាមកន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣ ការពារ ៣កុំ ដើម្បីធានាសុខមាលភាពគ្រួសារ សហគមន៍ និងសង្គមជាតិ»៕ សៅគ្រី


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


