ព័ត៌មានជាតិ
មកស្គាល់កូនប្រុសទាំងពីរនាក់សម្តេចពិជ័យសេនា ទៀ បាញ់
ក្នុងសៀវភៅ “ជនដែលត្រូវគេបាញ់” បានបង្ហាញពីប្រវត្តិនៃការតស៊ូរបស់សម្តេចពិជ័យសេនា ទៀ បាញ់ កាលពីកុមារភាពដើម្បីរួចផុតពីសេចក្តីស្លាប់ និងការចូលរួមរំដោះជាតិពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ប្រមុខកងទ័ពនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ មានឈ្មោះពិតពីកំណើតគឺ “ទៀ សង្វាន” កើតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅ ភូមិកោះស្រឡៅ ឃុំកាពិ ស្រុកកោះកុង ខេត្តកោះកុង។

សម្តេចមានឪពុកឈ្មោះ ទៀ តិក និងម្តាយឈ្មោះ នូ ផេងចិន្តា និងមានបងប្អូនបង្កើត ៥នាក់។
សម្តេចពិជ័យសេនា បានរៀបការជាមួយលោកជំទាវ តៅ តឿន នៅ ឆ្នាំ១៩៧៥ និងមានកូនពីរនាក់ដែលកូនច្បងទី១ ឈ្មោះ ទៀ ស្យាម និងកូនប្រុសទី២ ឈ្មោះ ទៀ សីហា។ កូនប្រុសទីពីររបស់សម្តេចគឺលោក ទៀ សីហា បច្ចុប្បន្ននេះកាន់តួនាទីជាអភិបាលខេត្តសៀមរាប។

តាមជីវប្រវត្តិកូនប្រុសទីពីរសម្តេចពិជ័យសេនាគឺលោក ទៀ សីហា កើតនៅ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ១៩៨០ នៅ រាជធានីភ្នំពេញ។ កាលពីកុមារភាព លោកបានសិក្សានៅ សាលាបឋមសិក្សាចតុមុខ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ មុនបន្តចូលរៀនកម្រិតមធ្យមសិក្សានៅ សាលា Lycée Passy Saint-Honoré ប្រទេសបារាំង រហូតប្រឡងចូលមហាវិទ្យាល័យនៅ ទីនោះ។

ការសិក្សានៅ ប្រទេសបារាំង លោក ទៀ សីហា បានបញ្ចប់បរិញ្ញាប័ត្រផ្នែកពាណិជ្ជកម្ម ពីមហាវិទ្យាល័យ Passy Saint-Honoré នាទីក្រុងប៉ារីសនៅ ឆ្នាំ២០០១ និងបានចូលសិក្សារយៈពេលពេញមួយឆ្នាំនៅ សាលាទាហានឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជារាជបណ្ឌិតសភាយោធារបស់ប្រទេសបារាំង។
ក្រោយពេលបញ្ចប់ការសិក្សា លោកបានវិលត្រឡប់មកកាន់មាតុភូមិវិញនាឆ្នាំ២០០១ រួចចូលបម្រើការជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងពេលបំពេញការងារជាមន្ត្រីយោធានេះ លោកបានឆ្លៀតពេលបង្កើនសមត្ថភាពផ្នែកគ្រប់គ្រង នៅ រាជបណ្ឌិតសភារដ្ឋបាលជាន់ខ្ពស់នាឆ្នាំ ២០០៧-២០០៨។
ដោយឡែកកូនប្រុសច្បងសម្តេចពិជ័យសេនា គឺលោក ទៀ ស្យាម មិនមានប្រភពព័ត៌មានបានបញ្ជាក់ពីប្រវត្តិ ឬការងារបច្ចុប្បន្ននេះទេ។

នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ “សម្តេចពិជ័យសេនា” កាលពីខែកក្កដា ឆ្នាំ២០១៧៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


