Connect with us

ព័ត៌មានជាតិ

រយៈពេល​៦​ខែ​ដើម​ឆ្នាំនេះ សមត្ថកិច្ច​បង្ក្រាប​ករ​ណី​គ្រឿងញៀន​បាន​ជាង​៥០០០​ករណី និង​ឃាត់ខ្លួន​ជាង​១​ម៉ឺន​នាក់

បានផុស

នៅ

នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​មាន​ប្រសា​ស​ន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​រសៀល​ថ្ងៃទី​១៤ ខែធ្នូ នេះ​ថា រយៈពេល​៦ ខែ​ដើមឆ្នាំ​២០២១​នេះ សមត្ថកិច្ច​បង្ក្រាប​ករ​ណី​គ្រឿងញៀន​បាន​ជាង​៥០០០​ករណី ក្នុង​នោះ​ឃាត់ខ្លួន​បាន​ជាង​១​ម៉ឺន​នាក់​។ លោក​ថា ក្នុង​ចំនួន​ជាង​១​ម៉ឺន​នាក់​នេះ មាន​៣០​ភាគរយ​ជា​អ្នកប្រើប្រាស់ ហើយ​៧០​ភាគរយ គឺជា​អ្នក​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​។ ចំណែក​វត្ថុតាង​គ្រឿងញៀន​រឹបអូស​បាន​ជាង​មួយ​តោន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ គ្រឿងញៀន​នៅ​ពេល​ដែល​ចាប់បាន គឺ​ត្រូវតែ​ដុត​បំផ្លាញ​ចោល ហើយ​ការដុត​កម្ទេច​ចោល​នេះ គឺ​ត្រូវ​តែ​មាន​ការសម្រេច​ពី​តុលាការ ដែល​ត្រូវ​ចេញ​សេចក្តី​សម្រេច ប្រកាស​សាលក្រម​ស្ថាពរ ដើម្បី​បំផ្លាញ​ចោល​។ លោក​ថា នៅ​តាម​រាជធានី​ខេត្ត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត ទាំងអស់ គឺជា​ប្រធាន​ក្រុមការងារ​ប្រមូល​ភស្តុតាង​សារធាតុ​ញៀន​កម្ទេចចោល ហើយ​ការ​ដុត​កម្ទេច​ចោល ភាគច្រើន គឺ​ធ្វើ​នៅក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ជា​រៀងរាល់ឆ្នាំ​។ ដោយឡែក​ឆ្នាំ​២០២០​កន្លងទៅ សមត្ថកិច្ច​បាន​ដុតបំផ្លាញ​ចោល​ចំនួន​៨​តោន​។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃទី​១៤ ខែធ្នូ នេះ សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​នាយ​ឧត្តម​សេនីយ៍ ម៉ក់ ជី​តូ បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ទាក់ទង​ទៅ​និង​ការ​បង្ក្រាប​ក្រុម​ជនសង្ស័យ ក្នុងករណី​ផលិត​កែច្នៃ​គ្រឿងញៀន​ដ៏​ធំ​នៅ​ខេត្តកំពង់ស្ពឺ ហើយ​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បើ​គិត​រហូតមកដល់​រសៀល​ថ្ងៃទី​១៤ ខែធ្នូ នេះ សមត្ថកិច្ច​ទើប​រកឃើញ​បន្ថែមទៀត​សរុប​ជាង​២​តោន​។

ក្នុង​នោះ ប្រតិបត្តិ​ការ​បង្ក្រាប​ប៉ុន្មាន​ថ្ងៃនេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី សរុប​១៤​នាក់ ក្នុងនោះ​មាន​អ្នកយាម ចុងភៅ អ្នក​បោសសំអាត​អនាម័យ​ផងដែរ ប៉ុន្តែ​រកឃើញ​អ្នកពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ដ៏​ធំ​មួយ​នេះ​តែ​៤​នាក់​ទេ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២៧ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម